ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​បង្ហាញ​ទូកង​វែង​ជាងគេ​លើ​ពិភពលោកនៅ​​ទល់មុខ​​វាល​ព្រះ​មេរុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូកង​ដែល​​វែង​ជាងគេ​លើ​ពិភពលោក​មានឈ្មោះ​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​ទើបតែនឹង​ជាប់​កំណត់​ត្រា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​កាលពី​ថ្ងៃ​ទី​១២ កន្លង​ទៅ​នេះ បន្ទាប់​ពី​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​កាលពី​ថ្មី​ៗ​នេះ ទូកង…

រាជធានី​ភ្នំពេញ ៖ ទូកង​ដែល​​វែង​ជាងគេ​លើ​ពិភពលោក​មានឈ្មោះ​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​ទើបតែនឹង​ជាប់​កំណត់​ត្រា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​កាលពី​ថ្ងៃ​ទី​១២ កន្លង​ទៅ​នេះ បន្ទាប់​ពី​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​កាលពី​ថ្មី​ៗ​នេះ ទូកង វែង​ជាងគេ​នឹង​រំកិល​ខ្លួន​មក​លើគោក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស ខាងកើត​ទល់មុខ​វាល​ព្រះ​មេរុ ដើម្បី​ដាក់​តាំង​បង្ហាញ​ជូន​សាធា
រណជន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​បាន​ទស្សនា ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៨​។

គោលបំណង​សំខាន់​ៗ នៃ​ការ​ផលិត​ទូកង​ដែល​វែង​ជាងគេ​នេះ គឺ​ចង់​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការ​ផលិត និង​ការ​ប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យ​បុរាណ ជា​ពិសេស​រំលឹក​ឡើង​វិញ​នូវ​ស្នា​ព្រះ​ហស្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ក្នុង​ការ​ប្រើប្រាស់​ទូក​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ការពារ​ទឹកដី​,​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល ឱ្យ​បានដឹង​កាន់តែ​ច្បាស់​ថា កម្ពុជា​អាច​បង្កើត ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​, ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា ។

ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា ខ្មែរ​យើង​ខ្លាំង​អាច​ផលិត​បាន​អ្វី​ដែល​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចេះ​សាមគ្គី​គ្នា​រួបរួម​គ្នា​ជា​ធ្លុង​មួយ​តាម​រយៈ​ការ​កសាង​ទូកង​វែង​ជាងគេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូត​ដល់​ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការ​នាំ​គ្នា​ចាំងឈើ​បន្តិច​ម្តង​ៗ ,​ដើម្បី​បណ្តុះ​ឆន្ទៈ​កូន​ខ្មែរ​យើង​ឱ្យ​នាំ​គ្នា​បង្កើត​នូវ អ្វី​ដែល​អស្ចារ្យ សម្រាប់​ខ្មែរលើ ឆាក​អន្តរជាតិ​។

លោក ស សុខា​បាន​បញ្ជាក់​ថា ទូកង​ដែល​មាន​ប្រវែង​វែង​ជាងគេ​នៅ​លើ​ពិភពលោក ដែល​ផលិត​ឡើង​បញ្ចប់​ជា​ស្ថាពរ​ដោយ​ស្នាដៃ​កូន​ខ្មែរ​នៅ​ខេត្តព្រៃវែង​មានឈ្មោះ​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» មាន​ប្រវែង​បណ្ដោយ​៨៧,៣​ម៉ែត្រ និង​ទទឹង​១,៩០​ម៉ែត្រ ដាក់​ចំណុះ​ទូក​បាន​១៧៩​នាក់ ត្រូវ​បាន​ផ្តួច​ផ្ដើមកសាង​ឡើង​ដោយ​រូប​លោក​ផ្ទាល់ និង​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុម​កា​ងារ​ពាក់​ព​ន្ធ័ បន្ទាប់​ពី​បញ្ចប់​ការ​ដាក់​តាំង​បង្ហាញ​ទូកង​នៅ​រាជធានី​ភ្នំពេញ​នេះ​ទៅ ។

ទូកង​នេះ​នឹង​រំកិល​ខ្លួន​ទៅ​តាំងនៅ​ខេត្តព្រៃវែង​វិញ ​ដើម្បី​តំណាង​ឲ្យ​ខេត្តព្រៃវែង​ទាំងមូល​ដែល​បាន​ខិតខំ​កសាង​និង​ផលិត​ទូកង​នេះ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ