ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ស្លា.ប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ក្រោម​ហេតុការណ៍អកុសល​នេះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​2​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​09​និង​40​នាទី​យប់​ថ្ងៃ​ទី​25 ខែវិច្ឆិកា ឆ្នាំ​2018 ខណៈ​កំពុង​តែ​ធ្វើ​ដំណើរ​ដោយ​ស្រប​ទិស​គ្នា​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​67B ក្នុងភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​2​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​09​និង​40​នាទី​យប់​ថ្ងៃ​ទី​25 ខែវិច្ឆិកា ឆ្នាំ​2018 ខណៈ​កំពុង​តែ​ធ្វើ​ដំណើរ​ដោយ​ស្រប​ទិស​គ្នា​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​67B ក្នុងភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ទី1-​ឈ្មោះ ម៉ៃ មេ​ង​ទ្រី ភេទ​ប្រុស អាយុ​22​ឆ្នាំ រង​របួសធ្ងន់ ជា​អ្នកបើកបរ​ម៉ូតូ​រស់នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​, ទី​2-​អ្នក​រួម​ដំណើរ​ឈ្មោះ ស៊ា សៀង ភេទ​ស្រី អាយុ​17​ឆ្នាំ ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​, ទី​3-​ឈ្មោះ ជុំ ជិត ភេទ​ប្រុស អាយុ​19​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ រង​របួសធ្ងន់​រស់នៅ​ភូមិ​ឯកភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ និង​ទី​4-​ឈ្មោះ ទី​ន សូ​ម៉ា ភេទ​ស្រី អាយុ​17​ឆ្នាំ រង​របួសធ្ងន់ រស់នៅ​ភូមិ​សាម​ម្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ជា​អ្នក​រួម​ដំណើរ ។ រថយន្ដ​ម៉ាក​ហា​យ​ឡែ​ន​ឌឺ សេរី​ឆ្នាំ​2001 ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AA-8593 រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

លោក​អធិការ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ប៉ូលិស​ផ្នែក​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​វាស់វែង​ឃើញ​ថា ម៉ូតូ​ទាំង​2​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ដោយ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​រថយន្ត​បាន​បុក​រះ​ម៉ូតូ​ទាំង​2​គ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​មនុស្ស​4​នាក់​រង​របួសធ្ងន់ ចំណែក​រថយន្ត និង​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ