ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អាច​​បាត់​យ៉ាងងាយ​​​​…ក៏ព្រោះតែ​​ខ្លួន​​ឯង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ ​គ្រោះថ្នាក់​ចរាចរ​ណ៍​បាន​កើតឡើង​​​២​លើក​បណ្ដាល​ឱ្យ​​មនុស្ស​២​នាក់​​ស្លាប់ ​​បង្ក​ឡើង​ដោយ​គោ​យន្ត​កន្ត្រៃ​ និង​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ ។…

ខេត្តបាត់ដំបង ៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ ​គ្រោះថ្នាក់​ចរាចរ​ណ៍​បាន​កើតឡើង​​​២​លើក​បណ្ដាល​ឱ្យ​​មនុស្ស​២​នាក់​​ស្លាប់ ​​បង្ក​ឡើង​ដោយ​គោ​យន្ត​កន្ត្រៃ​ និង​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ ​​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤​ វិច្ឆិកា នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល រវាង​គោ​យន្ត​កន្ត្រៃ ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ បាត់ដំបង​2B-2234 បើកបរ​ដោយ​ឈ្មោះ​អ៊ឹម សុ​ភ័​ក្រ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ​។ ​គោ​យន្ត​កន្ត្រៃ​ និង​រថយន្ត​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច ប៉ុន្តែ​ពេល​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​អ្នក​បើក​គោ​យន្ត​បាន​បាត់​ឆ្វេង​ដោយ​មិន​ផ្ដល់​សញ្ញា ទើបត្រូវ​រថ​យន្ត​បុក​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​អ្នក​បើក​គោ​យន្ត​ឈ្មោះ​ផង់ ឈឿ​ម អាយុ​៦៩​ឆ្នាំ រីឯ​អ្នក​បើក​រថយន្ត​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល​។

​ករណី​ទី​២-បើ​តាម​សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា បាន​កើតឡើងនៅ​វេលា​ម៉ោង​៤ និង១០​នាទី​រសៀល
​ថ្ងៃ​ទី​២៥​ វិច្ឆិកា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ទឹង​ចក ឃុំ​ព្រៃតូច ស្រុក​មោ​ងប្ញ​ស្សី រវាង​គោ​យន្ត​កន្ត្រៃ​ជាមួយ​រថយន្ត​ដូច​គ្នា​ដែរ​ ។

​ករណី​នេះ ​គោ​យន្ត​កន្ត្រៃ​នោះ​ដឹក​ក្រាក់ ហើយ​បាន​ធ្វើ​ដំណើរ​ប​ញ្ច្រ​្ចាស់​ទិស​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​Rx 300 ព​ណ៏​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-9143 អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត​ក្រោយ​គ្រោះថ្នាក់​ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​បើក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​គោ​យន្ត​កន្ត្រៃ បាន​ដាច់​កង់​ខាងឆ្វេង ​ទើបរេចង្កូត​ឆ្លងថ្នល់​ជ្រុល​ទៅ​បុក​រថយន្ត​ទាំង​កំរោល បណ្ដាល​ឲ្យ​អ្នក​បើក​គោ​យន្ត​ស្លាប់​នៅ​កន្លែង តែ​គេ​មិន​ទាន់​ស្គាល់ឈ្មោះ រីឯ​រថយន្ត​ខូចខាត​យ៉ាងដំណំ តែ​ម្ចាស់​បានរ​ត៉​គេចខ្លួន​ពេល​ឃើញ​មាន​មនុស្ស​ស្លាប់​។ ​

អត្ថបទសរសេរ ដោយ