វីវរហើយ…ស្រុក​មោង​ប្ញ​ស្សី ងាក​កន្លែង​ណាក៏​ឃើញ​​​សំរាមដែរ


ខេត្តបាត់ដំបង ៖ ស្ថិត​ក្នុង​ស្រុក​មោង​ប្ញ​ស្សី ​ត្រូវ​​​គេ​មើលឃើញ​​ថា ហាក់​បាន​​ក្លាយជា​ស្រុក​​សំរាម​ទៅ​ហើយ ព្រោះ​​គរចោលដូចភ្នំ​​​គ្មាន​​ដំណោះ​ស្រាយ​ ហើយ​រូបភាពនេះ ក៏​​កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​តាម​គ្នា ដោយសារ​តែ​បោះចោល​​​​ពាស​វាល​ពាស​កាល ​បំពុល​ខ្លួនឯង​​នេះ ។

ជាក់ស្តែង សំរាម​បាន​គរ​ចោល​គ្រប់​ទីកន្លែង ​​តាម​របង​វត្ត​អារាម, របង​បក្ស, របង​សាលារៀន, តាម​ដងផ្លូវ​តូច ផ្លូវ​ធំ ជួរ​មាត់​ស្ទឹង​មោង ជា​ពិសេស​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​មោង​ប្ញ​ស្សីតែម្តង​ ​គឺ​​មាន​ក្លិន​ស្អុយរលួយ ​​រាប់​​ខែ​​ម​ក​​ហើយ ។

ដោយសារ​មិន​បាន​ទទួល​ដំណោះស្រាយ​ណាមួយ​នោះ​ និង​ទ្រាំ​ក្លិនស្អុយ​លែង​បាន​ទៀត ប្រជា​ពលរដ្ឋ​ក៏​បាន​​សុំ​ឱ្យ​ជួយ​ផ្សព្វផ្សាយ ​ដើម្បី​ឱ្យ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​មក​ពិនិត្យផ្ទាល់​​ផង ។ បញ្ហា​នេះ ​ប្រជា​ពលរដ្ឋ ​សុំ​មិន​រក​អ្នក​​ណា​ខុសអ្នក​ណា​ត្រូវ​នោះ​ទេ តែ​អ្វី​ដែល​ពួក​គាត់​ចង់បាននោះ​ គឺ​ការ​ដោះស្រាយ ដើម្បី​គ្រប់គ្រងបញ្ហា​​សំរាម​ក្នុង​​ស្រុក​មោង​ប្ញ​ស្សី​នេះឱ្យបានល្អឡើងវិញ ​។

ពួក​គាត់និយាយទៀត​​​ថា តើ​ឱ្យទៅ​ពឹងពាក់​អ្នក​ណា បើ​ខាង​ស្រុក ខេត្ត ម្ចាស់​តំបន់ មិន​បាន​អើពើ​ទៅ​ហើយ  ឬ​ចង់ឱ្យ​ពួក​គាត់​បន្ត​ទ្រាំ​ដេក​ហិតក្លិន​ស្អុយ​នេះទៅ​ទៀត​ឬ?

វីដេអូ

សំរាម សំរាម សំរាម! ស្អុយរលួយពេញស្រុកចឹងអ្នកណាខុសអ្នកណាត្រូវ

ខេត្ត បាត់ដំបង៖ ទីរួមស្រុកមោងឬស្សី ហាក់ចង់ក្លាយជាស្រុកសំរាមទៅហើយ ព្រោះតែប្រជាពលរដ្ឋអស់តំរិះ គ្មានដំណោះស្រាយ រឿងសំរាម ធ្វើអោយប្រជាពលរដ្ឋក្លាយជាអ្នកបោះចោលសំរាម ពាសវាលពាសកាល បំពុលស្រុកខ្លួនឯង។ សំរាមគរស្ទើរគ្រប់ទីកន្លែង មានទាំងតាមរបងវត្តអារាម របងបក្ស របងសាលារៀន ពិសេសក្នុងបរិវេណមន្ទីរពេទ្យបង្អែកមោងឬស្សី និងតាមដងផ្លូវតូច ផ្លូវធំ ជួរមាត់ស្ទឹងមោង ជាដើម គឺធុំក្លិនស្អុយរលួយ គ្មានដំណោះស្រាយ រាំរ៉ៃរាប់ខែមកហើយ ធ្វើអោយប្រជាជនមួយចំនួនមានការមិនសុខចិត្តទ្រាំលែងបាន ក៏រាយការណ៍ព័ត៌មាន រួមជាមួយរូបភាព មកស្ថាប័នយើងជាច្រើន អំពីបញ្ហាសំរាមនេះ អោយជួយផ្សព្វផ្សាយដើម្បីអោយខាងស្ថាប័នពាក់ព័ន្ធ រស៊ើបខ្លះ កុំអោយមានបញ្ហាហើយមិនអើពើដូច្នេះនោះ។ ហើយសម្រាប់បញ្ហានេះដែរប្រជាពលរដ្ឋ សុំមិនរកអ្នកណាខុសអ្នកណាត្រូវនោះឡើយ អីដែលពួកគាត់ចង់បាន នោះគឺដំណោះស្រាយណាមួយ ជូនពួកគាត់ ដើម្បីគ្របគ្រងសំរាមទូទាំងស្រុកមោងឬស្សីបាន ព្រោះគ្រាន់តែបញ្ហាសំរាម រឿងតូចតាចសោះ មិនមានខាងណាដោះស្រាយបាន វាហាក់ដូចជាមិនសមគួរសោះ ព្រោះបញ្ហាតូចតាចបំផុត ហេតុអ្វីដោះស្រាយមិនចេញ ថាតើអោយពួកគាត់ទៅពឹងពាក់ខាងណា បើខាងស្រុក ខេត្ត ម្ចាស់តំបន់មិនអើពើបែបនេះ ឬចង់អោយពួកគាត់បន្តរងការប៉ះពាល់សុខភាព ដោយសារសំរាមពាសវាលពាសកាលរហូតទៅ។

បាន​បង្ហោះ​ដោយ FireBuzz នៅ ថ្ងៃអាទិត្យ 25 វិច្ឆិកា 2018

Facebook Google Twitter Email

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ