ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​ជឿជាក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ព្រោះ​សេដ្ឋកិច្ច​រឹង​មាំ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​របាយការណ៍​អាជីវកម្ម​របស់​HSBC Navigator បាន​ឲ្យ​ដឹង​ថា អាជីវករ​មាន​សុទិដ្ឋិនិយម​ពី​ទស្សនវិស័យ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រោះតែ​ស្ថានការណ៍​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​ក្នុង​ប្រទេស ។ របាយការណ៍​ខាងលើ​បាន​ស្ទង់​មតិ​ក្រុមហ៊ុន​ជាង​៨.៥០០​ក្នុង​ទីផ្សារ​ចំនួន​៣៤​ទូ​ទាំង​ពិភពលោក​ពី​ស្ថាន​ការណ៍​អាជីវកម្ម និង​ការ​រំពឹង​របស់​ពួក​គេ​លើ​សកម្មភាព​ពាណិជ្ជកម្ម…

ទីក្រុង​បាងកក ៖ យោង​របាយការណ៍​អាជីវកម្ម​របស់​HSBC Navigator បាន​ឲ្យ​ដឹង​ថា អាជីវករ​មាន​សុទិដ្ឋិនិយម​ពី​ទស្សនវិស័យ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រោះតែ​ស្ថានការណ៍​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​ក្នុង​ប្រទេស ។

របាយការណ៍​ខាងលើ​បាន​ស្ទង់​មតិ​ក្រុមហ៊ុន​ជាង​៨.៥០០​ក្នុង​ទីផ្សារ​ចំនួន​៣៤​ទូ​ទាំង​ពិភពលោក​ពី​ស្ថាន​ការណ៍​អាជីវកម្ម និង​ការ​រំពឹង​របស់​ពួក​គេ​លើ​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​លូតលាស់​អាជីវកម្ម​ជាដើម ។

អាជីវករ​ក្នុង​ប្រទេស​ថៃ​មាន​សុទិដ្ឋិនិយម​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាង ដោយ​មាន​៩២%​គិត​ដូច្នេះ ខណៈ​មាន​តែ​៧៨%​នៃ​អាជីវករ​មក​ពី​ទីផ្សារ​ដទៃ​ប៉ុណ្ណោះ​ដែល​យល់​ស្រប ។ សហគ្រាស​ក្នុង​ប្រទេស​ថៃ​គិត​ថា កត្តា​សំខាន់​ៗ​ដែល​ជំរុញ​ដល់​ការ​គិត​ដូច្នេះ​គឺ​កំណើន​ជំនឿ​ចិត្ត​អតិថិជន និង​ការ​លូតលាស់​សេដ្ឋកិច្ច​ជុំវិញ​ពិភព​លោក ។

ស្ទើរតែ​អ្នកចូលរួម​ទាំងអស់​ក្នុង​ប្រទេស​ថៃ​(៩៦%) ជឿជាក់​ពី​បរិស្ថាន​ពាណិជ្ជកម្ម​បច្ចុប្បន្ន ឬ​ខ្ពស់​ជាង​ក្រុមហ៊ុន​បរទេស​(៨១%) ។

ប្រធាន​ផ្នែក​ធនាគារ​ពាណិជ្ជកម្ម​ក្រោម HSBC Thailand លោក Krisda Phatcharoen បាន​ឲ្យ​ដឹង​ថា ៖« ខណៈ​ដែល​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ​លូតលាស់ ពួក​យើង​គិត​ថា​នឹង​មានឱកាស​ថ្មី​ៗ​កើត​មាន​ឡើង​ពី​កំណើន​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា វិស័យ​ឌី​ជី​ថ​ល និង​ការ​បង្កើន​ប្រសិទ្ធភាព​ផ្នែក​ទិន្នន័យ​ជា
ដើម »​។

អាជីវករ​ក៏​ជឿជាក់​ថា ទស្សនវិស័យ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​សភាព​អឺរ៉ុប នឹង​ជួយ​បង្កើន​ឱកាស និង​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ៨១%​នៃ​ក្រុមហ៊ុន​ថៃ​គិត​ថា រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​កាន់តែ​ការពារ​អាជីវកម្ម​ក្នុងស្រុក​របស់​ពួក​គេ ខណៈ​ដែល​មាន​តែ​៦៣%​នៃ​អ្នកចូលរួម​ពី​បរទេស​ប៉ុណ្ណោះ​ដែល​យល់​ស្រប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ