ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតិ​ស្ករ​ឡើង​ខ្ពស់ មាន​អារម្មណ៍​បែប​ណា?

5 ឆ្នាំ មុន

ការ​ដែល​មាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ត្រូវ​បាន​គេ​គ្រូពេទ្យ​ចាត់​ទុក​ថា​ជា​ជំងឺ​ទឹកនោម​ផ្ងែ​ម ។ វា​អាច​កើតឡើង ភ្លាម​ៗ ។ ដូច្នេះ​តើ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​បែប​ណា​ទៅ​នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវ​បាន​ឡើង​ខ្ពស់ ? ក្រៅពី​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម អ្នកជំងឺ​ប្រភេទ​នេះ​ច្រើន​តែ​ត្រូវ​បាន​គ្រូពេទ្យ​រក​មើល​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​បន្ថែម​ទៀត ។…

ការ​ដែល​មាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ត្រូវ​បាន​គេ​គ្រូពេទ្យ​ចាត់​ទុក​ថា​ជា​ជំងឺ​ទឹកនោម​ផ្ងែ​ម ។ វា​អាច​កើតឡើង ភ្លាម​ៗ ។ ដូច្នេះ​តើ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​បែប​ណា​ទៅ​នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវ​បាន​ឡើង​ខ្ពស់ ?

ក្រៅពី​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម អ្នកជំងឺ​ប្រភេទ​នេះ​ច្រើន​តែ​ត្រូវ​បាន​គ្រូពេទ្យ​រក​មើល​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​បន្ថែម​ទៀត ។ សម្រាប់​ទឹកនោម​មនុស្ស​ដែល​មិន​មាន​ជំងឺ​ទឹកនោមផ្អែម​គឺ​មិន​មាន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​ទេ ដោយសារ​តែ​តម្រងនោម​បឺត​ស្រូប​វា​យក​ទៅ​ប្រើ​វិញ ។

រោគ​សញ្ញា សំខាន់​ៗ​នៃ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​គឺ​ស្រេកទឹក​ខ្លាំង និង​ត្រូវការ​នោម​ញឹក ។ អាការ ផ្សេង​ៗ​ទៀត​ដែល​អាច​កើតឡើង​លើ​ជាតិ​ស្ករ​កំពុង​តែ​ឡើង​ខ្ពស់​ក្នុង​ឈាម​នោះ​មាន​ដូច​ជា​៖ ​ឈឺក្បាល ​អស់​កម្លាំង  ​ភ្នែក​មើលឃើញ ព្រឹល​ៗ ​ឃ្លាន ​ពិបាក​ក្នុង​ការ​គិត ឬ​ផ្ចង់អារម្មណ៍។

ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​នាំ​ឲ្យ​មាន​ជំងឺ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់ (​សន្លប់​)​។ រឿង​នេះ​អាច​កើត​ឡើង​ទាំង​អ្នកមាន​ជំងឺ​ទឹកនោម​ផ្ងែ​ម​ប្រភេទ​ទី​១ និង​ទី​២ ។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ប្រ​ហេ​ល​ជា​កើតជា​ផលវិបាក Diabetic Ketoacidosis (DKA) ហើយ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាច​មាន​ផលវិបាក​ជា Hyperglycemic Hyperosmolar Nonketotic Syndrome (HHNS) ឬ​ហៅ​ថា Hyperglycemi Hyperosmolar State​។ រឿង​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​បើសិនជា​មិន​បាន​ព្យាបាល ភ្លាម​ៗ​ទេ វា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ។

រយៈពេល យូរ​ៗ​ទៅ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នាំ​ឲ្យ​ខូចខាត​ដល់​សរីរាង្គ និង​ជាលិកា​ជា​ច្រើន​ក្នុង​ខ្លួន ។ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈពេល​យូរ​អាច​បំផ្លាញ​ដល់​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ និង​នាំ​ឲ្យ​របួស​ក្រ​ជា ។ វា​ក៏​ធ្វើ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ ភ្នែក និង​ខូចខាត​ដល់​សរសៃឈាម និង​តម្រង​នោម​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ