ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍ដែលកោះសន្តិភាពទទួលបាននៅល្ងាចថ្ងៃទី២៥ វិច្ឆិកា ២០១៨នេះ បាន ឲ្យដឹងថា «ឈើទាំងអស់(ដូចក្នុងរូបភាព)ដឹកចេញពីម្រេចដូងរ៉ាង ក្នុងការគ្រប់គ្រងរបស់ស្នាក់ការពូគង់។ ប្រភពថា បានជួបក្នុងម៉ូតូកែច្នៃទាំងនេះនៅក្នុងចម្ការកៅស៊ូក្រោយតំបន់ កាបី»។
សេចក្តីរាយការណ៍បន្តថា «ឈើទាំងអស់កាត់រំលំនៅចំណុច ដែលគេមានផែនការទន្ទ្រានយកដី ហើយមានម៉ូតូចូលមិនតិចជាង៣០គ្រឿងទេ …ដោយបង់ប្រាក់ឲ្យមន្ត្រីនៅស្នាក់ការពូគង់ មានឈ្មោះដូចជា ឆៃ ឈឿន និងប៉េអឹមនៅស្នាក់ការ ដោយមិនមានមន្ត្រី ស្នាក់ការចុះធ្វើការរឿងនេះឡើយ។ ហើយក៏មានដាក់ម៉ាស៊ីនចូលអារជាច្រើនគ្រឿងនៅចំណុចខាងលើ និងត្រពាំងញាប់ ត្រពាំងខ្លុង និងស្រែអំពុយ សម្រាប់កាត់ឈើ »។
សូមបញ្ជាក់ថា ដែនជម្រកការពារសត្វព្រៃកែវសីមា មានវិសាលភាព ព្រៃឈើជាង៣០ម៉ឺនហិកតា គ្របដណ្តប់លើស្រុកកែវសីមា ស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងមួយផ្នែកជាប់ជាមួយស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្នដែនជម្រកការពារសត្វព្រៃកែវសីមា ស្ថិតក្រោមការគ្រប់គ្រង របស់លោក ព្រំ វណ្ណា នាយកដែនជម្រក ដែលកំពុងល្បីទទួលផលពីជំនាញដែលលោកបាននឹងកំពុងបំពេញសព្វថ្ងៃ៕
ចែករំលែកព័តមាននេះ