ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មួយ​ខ្នង​ក្លាយជា​ចំណី​អគ្គី​ភ័យ​តែ​មួយប៉ប្រិចភ្នែក

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្ទេច​ទាំងស្រុង ព្រមទាំង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ​អស់​មួយ​ចំនួន​ធំ​ផង​ដែរ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ។ ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​តាកែវ​លើ​ឃុំ​ត្នោត​ជុំ​ស្រុក​ក្រគរ…

ខេត្តពោធិ៍សាត់​ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្ទេច​ទាំងស្រុង ព្រមទាំង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ​អស់​មួយ​ចំនួន​ធំ​ផង​ដែរ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ។ ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​តាកែវ​លើ​ឃុំ​ត្នោត​ជុំ​ស្រុក​ក្រគរ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​បណ្ដោយ​៥​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ ជា​របស់​ឈ្មោះ សា ណាស់ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​ខ្មែរអិស្លាម​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ ម្ចាស់ផ្ទះ​កំពុង​ដេក​លង់លក់ ស្រាប់តែ​ភ្លើង​បាន​ឆេះ​រាលដាល​ ទើប​ម្ចាស់ផ្ទះ​ភ្ញាក់​ដឹងខ្លួន​ក៏​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ដែរ តែ​មិន​អាច​ទប់ស្កាត់​ស្ថានការណ៍​បាន ក៏​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្ដង​។ ជាមួយ​គ្នា​នេះ​បាន​ប្រើ​ទឹក​អស់​មួយ​រថយន្ដ​ដើម្បី​បាញ់​ពន្លត់​កុំ​ឲ្យ​រាល​ឆេះ​ទៅ​ផ្ទះ​អ្នក​ដទៃ​ទៀត ហើយក៍​មិន​មាន​អ្នក​រង​គ្រោះ​នោះ​ដែរ​។

​គ្រោះ​អគ្គី​ភ័យ​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​នេះ​បាន​បំផ្លាញ​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង​តែ​ម្ដង ហើយ​ទ្រព្យសម្បត្តិ​និង​សម្ភារ​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ក៍​ត្រូវ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ផង​ដែរ ក្នុង​នោះ​របស់របរ​សំខាន់​ៗ​មាន​ដូច​ជា លុយ​២០​ម៉ឺន​រៀល ចិញ្ចៀន​ប្លា​ទី​ន​ទម្ងន់​១​ជី ធុងបាស់​ចំនួន​២ ទូរទស្សន៍​មួយ​គ្រឿង ទូរស័ព្ទ​២​គ្រឿង កៅអី​ជ័រ គ្រែ​និង​ពួក​ជាដើម នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ