ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​មិនដឹង​ថា ស្លុតចិត្ត​ប៉ុណ្ណា​ទេ កូន​ដល់​២​នាក់​មុត​ឡើង​សុសសាច់​បែប​នេះ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

\ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ចាត់​ទុក​ថា ជា​សំណាង​មួយ​ដែល​ក្មេង​ប្រុស​តូច​ៗ​ពីរ​នាក់​បងប្អូន​អំបែង​មុត​សុសសាច់ គ្រាន់តែ​រង​របួស​មិន​ស្លាប់ ខណៈ​ពេល​ដែល​រើស​បាន​គីប​គ្រាប់បែក យក​ទៅ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ ។ ករណី​នេះ​បាន​កើតឡើង…

\ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ចាត់​ទុក​ថា ជា​សំណាង​មួយ​ដែល​ក្មេង​ប្រុស​តូច​ៗ​ពីរ​នាក់​បងប្អូន​អំបែង​មុត​សុសសាច់ គ្រាន់តែ​រង​របួស​មិន​ស្លាប់ ខណៈ​ពេល​ដែល​រើស​បាន​គីប​គ្រាប់បែក យក​ទៅ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ ។ ករណី​នេះ​បាន​កើតឡើង កាល​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​១- ឈ្មោះ ហេង ផា​ន់​ណា អាយុ​១០​ឆ្នាំ និង​២- ឈ្មោះ ហេង ផា​ន់​នី អាយុ​០៤​ឆ្នាំ ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ម្ដាយ ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ទាក់ទិន​នឹង​ករណី​នេះ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ​ក្មេង​ប្រុស​ជា​ប្អូន​រើស​បាន​គីប​គ្រាប់បែក​ពី​ក្នុង​គំនរ​សំរាម​ខាងត្បូង​ផ្ទះ ហើយ​បាន​យក​មក​ឲ្យ​ក្មេង​ប្រុស​ដែល​ត្រូវជា​បង ។ ក្មេង​ប្រុស​បង​បាន​គ្រាប់​គីប​នេះ​ភ្លាម​ក៏​យក​មក​ធ្វើ​ជា​ឧបករណ៍​លេង ។

ដោយ​មានការ​ងឿងឆ្ងល់​ក្មេង​ប្រុស​រូប​នេះ​បាន​ដក​កន្លុះ​ស្លាបព្រា​ចេញ​ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​មុត​សុសសាច់​ទាំង​ពីរ​នាក់​បងប្អូន ប៉ុន្តែ​គ្រាន់តែ​របួស​ប៉ុណ្ណោះ​មិន​ស្លាប់​នោះ​ទេ ។ ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ស​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ