ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​បាន​នគរបាល​ស្ទាក់​ចាប់​ឃាត់ខ្លួន​តែ​ម្តង  ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​សំណង់​ទី​២ ផ្លូវ​ធារាសាស្ត្រ ក្នុងភូមិ​ទំនប់…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​បាន​នគរបាល​ស្ទាក់​ចាប់​ឃាត់ខ្លួន​តែ​ម្តង  ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​សំណង់​ទី​២ ផ្លូវ​ធារាសាស្ត្រ ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អឿ​ប វ​ណ្ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទឹក​ភ្លាវ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​បន្ត​ទៀត​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ ពាក់​ស្លាក​លេខ ប៉ៃលិន ១A-២៧១៣ ដែកកេះ​ចំនួន​៥​ដើម និង​ទុយោ​ចំនួន​៣​ដើម ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ