ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សាហា.វ​! ព្រោះតែ​ជំនឿ​នេះ ចូល​ផ្ទះ​បា.ញ់​ប្រពន្ធ វាយ​តា​រហូត​ដល់​ស្លា.ប់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ខេត្តពោធិ៍សាត់ ៖ ដោយ​មាន​ជំនឿ​ទៅ​លើ​ខាង​ផ្លូវ​ងងឹត​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់ និង​បក្ខពួក​ពីរ​បី​នាក់​ទៀត កាន់​កាំភ្លើង​កែ​ច្នៃ និង​ដំបង​ចូល​ទៅ​វាយ និង​បាញ់​សម្លាប់​យាយ​តា​ពីរ​នាក់​ដល់​ក្នុងផ្ទះ បណ្ដាល​ឲ្យ​តា​ស្លាប់ ឯ​យាយ​របួស​ជើង​ម្ខាង​។ ករណី​ឃាតកម្ម​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច…

ខេត្ត​ខេត្តពោធិ៍សាត់ ៖ ដោយ​មាន​ជំនឿ​ទៅ​លើ​ខាង​ផ្លូវ​ងងឹត​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់ និង​បក្ខពួក​ពីរ​បី​នាក់​ទៀត កាន់​កាំភ្លើង​កែ​ច្នៃ និង​ដំបង​ចូល​ទៅ​វាយ និង​បាញ់​សម្លាប់​យាយ​តា​ពីរ​នាក់​ដល់​ក្នុងផ្ទះ បណ្ដាល​ឲ្យ​តា​ស្លាប់ ឯ​យាយ​របួស​ជើង​ម្ខាង​។ ករណី​ឃាតកម្ម​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ផ្ទាល់ ស្ថិត​ក្នុងភូមិ​បឹង​បត់​កណ្ដោល ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ធូ ធន ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ​(​ស្លាប់​) និង​ប្រពន្ធ​ឈ្មោះ ហ៊ុន ណែម អាយុ​៧២​ឆ្នាំ (​រង​របួស​)​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃុន ដា​រ៉ា ហៅ​ច​ន្ថា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​ជន​រង​គ្រោះ​ដែរ​។

តាម​សម្តី​លោកយាយ​ដែល​ជា​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រលប់​នោះ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ពី​៣​ទៅ​៤​នាក់​ដើរ​ចូល​មក​ក្នុងផ្ទះ​របស់​គាត់ ហើយ​ប្រើ​កំ​ភ្លើង​ស្នប់​បាញ់​សំដៅ​មក​លើ​រូប​គាត់ បណ្ដាល​ឲ្យ​ចំ​កំភួនជើង​ខាងឆ្វេង​រង​របួស​យ៉ាងដំណំ​។ បន្ទាប់​មក​ពួក​គេ​ប្រើ​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​តា​ដែល​ជា​ប្ដី​គាត់​ជា​ច្រើន​ដំបង បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​លើ​គ្រែ​យ៉ាង​អាណោចអាធ័ម រួច​ហើយ​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់​។

ប្រភព​ពី​អ្នកស្រុក​-​ភូមិ​នៅ​ទីនោះ​និយាយ​ថា ជនសង្ស័យ​នេះ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ចោទប្រកាន់​ថា យាយ​តា​ខាងលើ​ចេះ​អំពើ​ធ្មប់​ធ្វើ​ឲ្យ​កូន​របស់​គេ​ឈឺ​។ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ធ្លាប់​គំរាម​ថា បើ​កូន​របស់​គេ​ស្លាប់ គេ​ក៏​សម្លាប់​យាយ​តា​នេះ​ដែរ​។

ទោះ​យ៉ាងណា​នេះ គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​តែ​ប៉ុណ្ណោះ​មិន​អាច​យក​ជា​ការ​ពិត​ទេ រឿង​ពិត​យ៉ាងណា​នោះ​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​។ ហើយ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ