ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី​ឆ្នាំ​នេះ​ពិតជា​អស្ចារ្យ​មែន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​មាន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ក្នុង​ខេត្តមណ្ឌលគិរី​សរុប​២២៦៤១​នាក់ ក្នុង​នោះ​ទេសចរ​ជាតិ​ចំនួន ២២២៣៣​នាក់ ទេសចរ​អន្តរជាតិ​ចំនួន​៤០៨​នាក់…

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​មាន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ក្នុង​ខេត្តមណ្ឌលគិរី​សរុប​២២៦៤១​នាក់ ក្នុង​នោះ​ទេសចរ​ជាតិ​ចំនួន ២២២៣៣​នាក់ ទេសចរ​អន្តរជាតិ​ចំនួន​៤០៨​នាក់ ។

បើ​ប្រៀបធៀប​នឹង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៧ សរុប​ចំនួន​១៣.៧៧២​នាក់ ក្នុង​នោះ​ទេសចរ​ជាតិ​១៣៤៧៦​នាក់ ទេសចរ​អន្តរជាតិ​២៩៦​នាក់ កើន​សរុប​៦៤,៣៩% ទេសចរ​ជាតិ​កើន ៦៤,៩៨​នាក់ ទេសចរ​អន្តរជាតិ​កើន​៣៧,៨៣% ។

តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​ទេសចរ​ខេត្តមណ្ឌលគិរី លោក ងិ​ន សុ​វិមាន បាន​ឲ្យ​ដឹង​ថា កត្តា​៦​យ៉ាង​ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​ចូល​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ អញ្ជើញ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​នា​ឱកាស​ពិធីបុណ្យ​ធំ​ៗ ជា​ពិសេស​នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ក្នុង​ឆ្នាំ​២០១៨​នេះ ទី​១- កត្តា​សក្តានុពល​ទេសចរ រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អាច​ទ្រទ្រង់​ភ្ញៀវ​ទេសចរ និង​មាន​តំបន់​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង ជា​ពិសេស​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កម្សាន្ត​ច្រើន​ជាងគេ ទី​២- មន្ទីរ​ទេសចរ​ខេត្ត​បាន​ធ្វើការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​នូវ​សកត្តានុពល​អេកូ​ទេសចរ​ក្នុង​ខេត្ត​ជូន​ដល់​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ទាំង​ក្នុង និង​ក្រៅប្រទេស ទី​៣- កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​បាន​ត​ភ្ជាប់​ពី​ស្រុក​ស្នូល​ខេត្តក្រចេះ មក​ខេត្តមណ្ឌលគិរី មាន​ភាព​ងាយស្រួល ។ ទី​៤ – កត្តា​អាកាសធាតុ​ត្រជាក់​លើ​ភ្នំ​គ្រប់​ដណ្តប់​ដោយ​វាលស្មៅ ជ្រោះ​ជ្រលង​ដងអូរ និង​មាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង ។ ទី​៥- កត្តា​សន្តិសុខ​សុវត្ថិ​ភាពល្អ​ប្រសើរ ។ និង​ទី​៦- កត្តាសេដ្ឋកិច្ច ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ។

កត្តា​ទាំងនេះ ទើប​ធ្វើ​ឱ្យ​វិស័យ​ទេសចរ​ក្នុង​ខេត្តមណ្ឌលគិរី​មានការ​រីក​ចម្រើន ជា​ពិសេសបាន​ចូលរួម​ចំណែក ជួយ​កាត់​បន្ថយ ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ពីរ​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

លោក ងិ​ន សុ​វិមាន បាន​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​នៅ​តាម​ផ្ទះសំណាក់ សណ្ឋាគារ មិន​គ្រប់គ្រាន់ រហូត​ដល់​ភ្ញៀវ​មួយ​ចំនួន​បាន​នាំ​គ្នា​បោះ​តង់​សម្រាក​នៅ​តាម​ភ្នំ​វាលស្មៅ និង​តាម​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ហើយ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ម្ហូបអាហារ​នៅ​តាម​រមណីយដ្ឋាន ស​ណ្ឋ​គារ ផ្ទះសំណាក់ អាជីវករ​មានការ​តម្លៃ​ថ្លៃ​តិចតួច​ដែល​អាច​ឲ្យ​ភ្ញៀវ​ទទួលយក​បាន ។


លោក​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​អំពាវនាវ​ដល់​អាជីវករ និង​អ្នក​វិនិយោគ​លើ​វិស័យ​អេកូ​ទេសចរ​ទាំងអស់​ឲ្យ​ចូលរួម​វិនិយោគ​លើ​តំបន់​ទេសចរ​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី​មាន​រមណីយដ្ឋាន​តំបន់​ទេសចរ​ជា​ច្រើន​កន្លែង ប៉ុន្តែ​មិន​ទាន់​ធ្វើការ​វិនិយោគ ។

ជាង​នេះ​ទៅ​ទៀត លោក ងិ​ន សុ​វិមាន លោក​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ត្រូវ​ខិតខំ​កែ​លំអរ​សេវាកម្ម​នៅ​តាម​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ធ្វើ​យ៉ាងណា​ឱ្យ​មាន​អនាម័យ តម្លៃ​សមរម្យ ហើយ​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​ចូលរួម​សំអាត​អនាម័យ ព្រោះ​បរិស្ថាន​ស្អាត ផ្តើម​ចេ​ញេ​ពី​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ