ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ធី ត្រូវ​ CTN ប្រកាស​ដក​ចេញពី​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ ISI

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ CTN ស​ម្រ​ច​ចិត្ត​ដក​បេក្ខភាព សុខ ធី ហៅ​កា​ការ ចេញពី​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ដែក​ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​ទី​៣ ជា​ផ្លូវការ​ហើយ…

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ CTN ស​ម្រ​ច​ចិត្ត​ដក​បេក្ខភាព សុខ ធី ហៅ​កា​ការ ចេញពី​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ដែក​ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​ទី​៣ ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់​ពី​លោក សាន សៅ​យ៉ា​ន់ ប្រធាន​ក្លិប​សាន​សៅ​យ៉ា​ន់​នាគា ខេត្តបន្ទាយមានជ័យ នៅ​រឹងទទឹង​មិន​ព្រម​ទទួលយក​ការ​ដោះស្រាយ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​ដូច​ជា​ស្ថានីយទូរទស្សន៍​CTN ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃអាទិត្យ ទី​២៨ តុលា កីឡាករ សុខ ធី បាន​ជួប​ប្រកួត​ជា​លើក​ទី​២ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ ធ្នូ​សឹក​ឡេ​ក​។ ពួក​គេ​បាន​ប្រកួត​គ្នា​៥​ទឹក​ពេញ ដល់​ចប់​ការ​ប្រកួត​ចៅក្រម​ទាំង​៥​រូប បាន​ផ្ដល់​ពិន្ទុ​មិន​ឯកច្ឆ័ន្ទ​៣​ទល់​និង​២​។ ក្នុង​ចៅក្រម​៣​រូប​ដែល​បាន ផ្ដល់​ពិន្ទុ​ឱ្យ ធ្នូ​សឹក​ឡេ​ក ឈ្នះ រួម​មាន​លោក​ជ្រា សុ​ភ័​ក្រ​, លោក ឡុ​ង សាល​វ័​ន្ទ និង​លោក​ហង្ស ម៉ា​ខេ​ម ចំណែក​ចៅក្រម​២​រូប​ផ្សេង​ទៀត​ដែល​ផ្ដល់​ពិន្ទុ​ឱ្យ​សុខ ធី ឈ្នះ​មាន​លោក​ស៊ិ​ន ប៊ុ​ន​ធឿ​ន និង​លោក​អេ ភូ​ថង​។

ក្រោយ​ពី​ការ​ប្រកួត​បាន​បញ្ចប់​ភ្លាម ស្រាប់តែ​លោក សាន សៅ​យ៉ា​ន់ ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​មិន​ទទួល​ស្គាល់​​លទ្ធផល​ខាងលើ​នេះ​ឡើយ រហូត​ដល់​ថ្នាក់​ដៀល​ចៅក្រម​ដែល​ផ្ដល់​ឱ្យ សុខ ធី​ចាញ់​ថា មិន​ត្រឹមត្រូវ គ្មាន​ភាព​យុត្តិធម៌ ហើយ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ភ្លាម​តែ​ម្ដង ដើម្បី​ឱ្យ​សហព័ន្ធ​រក​ដំណោះស្រាយ​ជូន​។

រំលង​បាន​ប្រហែល​ជាង​មួ​យស​ប្ដា​ហ៍ ភាគី​ទាំង​៣ បាន​បើក​កិច្ចប្រជុំ​មួយ​ដែល​មាន​តំណាង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ តំណាង​ក្លិប​សាន​សៅ​យ៉ា​ន់​នាគា និង​តំណាង​ស៊ី​ធី​អិន ចាប់ផ្ដើម​ធ្វើ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន​តែ​ម្ដង​។ ជាមួយនឹង​ការ​ប្រជុំ​ស្វែងរក​តំណោះស្រាយ​នេះ​ទៀត ធ្វើ​ឡើង​អស់​រយៈពេល​ជាង​៣​ម៉ោង ហើយ​បាន​ចាក់​វី​ដេ​អូ​រូបភាព​ប្រកួត​រវាង សុខ ធី និង​ធ្នូ​សឹក​ឡេ​ក សា​ជា​ថ្មី​ឡើង​វិញ ដើម្បី​បាន​មើល​ជាក់ស្ដែង​ទាំងអស់​គ្នា​។

ក្នុង​ការ​ចាក់​សាចុះសាឡើង​នេះ​ទៀត ទាំង​ចៅក្រម និង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​ដូច​ជា​តំណាង​ស្ថានីយទូរទស្សន៍ សុទ្ធតែ​បាន​មើលឃើញ​ថា កីឡាករ​ថៃ ធ្នូ​សឹក​ឡេ​ក អ​.​ហ្វា​ន់​មឿង​នៅ​តែ​ជា​អ្នក​ឈ្នះ បើ​ទោះជា សុខ ធី វាយ​គូប្រកួត​ឱ្យ​រាប់​៨​ម្ដង​នៅ​ទឹក​ទី​៣​ក៏​ដោយ​។ ប៉ុន្តែ​លោក សាន សៅ​យ៉ា​ន់ នៅ​តែ​រឹង​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​នេះ​ឡើយ​។ ម្យ៉ាងវិញទៀត​យោង​ទៅ​តាម​ច្បាប់​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មិន​អាច​កែប្រែ​លទ្ធផល​បាន​ឡើយ​។​ប៉ុន្តែ​ទាំង​សហព័ន្ធ ក៏​ដូច​ជា​ស្ថានីយ ព្យាយាម​រក​ដំណោះ​ស្រាយ​គ្រប់​វិធី​អស់​រយៈពេល​ជិត​១​ខែ ដើម្បី​ឱ្យ សុខ ធី ចូលខ្លួន​មក​ប្រកួត​វិញ​។

មិនតែប៉ុណ្ណោះ​មុន​ពេល​ប្រកួត តំណាង​ក្លិប​នីមួយ​ៗ​សុទ្ធតែ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ស្ថានីយទូរទស្សន៍​រួចរាល់​អស់ហើយ បើសិនជា​បុគ្គល​ណា​ម្នាក់​មាន​ចេតនា​ធ្វើ​ឱ្យ​ខូច​កម្មវិធី​ប្រកួត និង​ត្រូវ​សង​ពេញ​ថ្លៃ​។ ហើយ​អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ថា សម្រាប់​ការ​ប្រកួត​នេះ​បើសិនជា​លោក សាន សៅ​យ៉ា​ន់ សម្រប​ខ្លួន​បន្តិច តំណែង​ម្ចាស់​ពានរង្វាន់​នឹង​ត្រូវ​ធ្លាក់​ទៅ​លើ កីឡាករ សុខ ធី​១០០% ។ ហើយ​គេ​នឹង​ក្លាយជា​ម្ចាស់​ប្រាក​រង្វាន់​ចំនួន​៦​ពាន់​ដុល្លារ​យ៉ាង​ពិតប្រាកដ ព្រោះ​សុខ ធី នៅ​មានឱកាស​ច្រើន​ប្រកួត​២​លើក ឈ្នះ​១​ចាញ់​១។ ប៉ុន្តែ​លោក សាន សៅ​យ៉ា​ន់ នៅ​តែ​មាន​ភាព​រឹងរូស មិន​ព្រមឱ្យ​សិស្ស​របស់​លោក ប្រកួត​បន្ត​ទៀត​ឡើយ​។ ជាង​នេះ​ទៅ​ទៀត​លោក​ថែម​ទាំង​ប្រកាស​ដកខ្លួន​ចេញពី​មន្ត្រី​ចៅក្រម​សង្វៀន​ប៉ុស្តិ៍​បាយ័ន​ទៀត​ផង​។ ដោយ​​បាន​បោះពាក្យ​សម្ដី​ថា លោក​គ្មាន​សមត្ថភាព​ធ្វើ​ជា​ចៅក្រម​នោះ​ទេ។

ទោះជា​យ៉ាងណា​យោង​ទៅ​តាម​សេចក្ដី​ស​ម្រ​ច​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោក វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​ជម្រុញ​ឱ្យ​លោក សាន សៅ​យ៉ា​ន់ និង​កីឡាករ សុខ ធី រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​បន្ត​ចូលរួម​ប្រកួត​តាម​កិច្ច​សន្យា និង​បទបញ្ជា​នៃ​ការ​ប្រកួត​រហូត​ដល់​ចប់​។ ប៉ុន្តែ​កុំឱ្យ​មាន​ភាព​វែង​ឆ្ងាយ និង​ចង់​បញ្ចប់រឿង​ឱ្យ​បាន​ ឆាប់ ខាង​ស៊ី​ធី​អិន បាន​ប្រើ​សិទ្ធិ​ក្នុង​នាម​ម្ចាស់​កម្មវិធី​ដោយ​បានការ​ឯកភាព​ពី​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដក​បេក្ខភាព​កីឡាករ សុខ ធី ចេញពី​ការ​ប្រកួត​ដណ្ដើម​​ខ្សែក្រវាត់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក រដូវ​កាល​ទី​៣ ចាប់ពី​ពេល​នេះ​ទៅ ដោយ​មិន​ទាមទារ​សំណង​អ្វី​ទាំងអស់​។

គួ​រំលឹក​ផង​ដែរ​ថា កីឡាករ សុខ ធី ជា​កំពូល​អ្នក​ប្រដាល់​វ័យក្មេង​មូ​យ​រូប រហូត​មក​ទល់​នឹង​ពេល​នេះ​ទើបតែ​មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ គេ​ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៦៨​ដង ចាញ់​១០​ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​២៨​ដង​។  មិនតែប៉ុណ្ណោះ​គេ​ធ្លាប់​ប្រកួត​នៅ​ស្រុក​ថៃ​ជា​ញឹកញាប់​ទៀត​ផង​។ វា​ជា​រឿង​គួ​ឱ្យ​ស្ដាយ​បំផុត បើសិនជា​លោក សាន សៅ​យ៉ា​ន់ បន្ទន់​ឥរិយា​បទ​ព្រម​ទទួលយក​នូវ​អ្វី​ដែល​ជា​សំណើរ​ល្អ​ៗ​របស់​សហព័ន្ធ​និង​ស្ថានីយទូរទស្សន៍ CTN​វិញ​នោះ គ្រប់យ៉ាង​ពិតជា​ល្អ​សម្រាប់​ក្មេង​ម្នាក់​នេះ​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ