ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ខ្លាំង​ប្រចាំ​ស្រុក​ស្អាង ពេល​នេះ​ត្រូវ​បាន​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ស្អាង​មាន​ងារ​ថា អា​បារាំង​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​បី​ឃុំ គឺ​ឃុំ​ប្រាសាទ ឃុំ​ត្រើយ​ស្លា និង​ឃុំ​តា​លុន ពិបាកចិត្ត ដោយសារ​ពួក​វា​តែងតែ​ចរាចរណ៍​គ្រឿងញៀន​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ធ្វើការ​បង្ក្រាប​បាន​ពីរ​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣៥​នាទី​ថ្ងៃ​ទី​២៣…

ខេត្តកណ្ដាល ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ស្អាង​មាន​ងារ​ថា អា​បារាំង​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​បី​ឃុំ គឺ​ឃុំ​ប្រាសាទ ឃុំ​ត្រើយ​ស្លា និង​ឃុំ​តា​លុន ពិបាកចិត្ត ដោយសារ​ពួក​វា​តែងតែ​ចរាចរណ៍​គ្រឿងញៀន​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ធ្វើការ​បង្ក្រាប​បាន​ពីរ​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣៥​នាទី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ពាម​សូរ ស្ថិត​ក្នុងភូមិ ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​០១​ឈ្មោះ សុខា ភ័​ក្ត្រា ហៅ​បារាំង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ទី​០២- ឈ្មោះ រ៉ា​ន់ រ៉េ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ថ្គុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

វត្ថុ​តាង​ចាប់​យក​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថា ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៤​កញ្ចប់ ក្នុង​នោះ​ធំ​០៣​កញ្ចប់ និង​តូច​០១​កញ្ចប់ ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយ​ចំនួន ។ លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ខាងលើ ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ សុខា ភ័​ក្ត្រា ហៅ​បារាំង និង​ឈ្មោះ រ៉ា​ន់ រ៉េ​ត ។

ដោយ​មានការ​ចូលរួម​ពី​លោក​ភូមិ​ទួល​ក្តី​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ សុខា ភ័​ក្ត្រា ហៅ​បារាំង បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៤​កញ្ចប់ ក្នុង​នោះ​ធំ​០៣​កញ្ចប់ , តូច​០១​កញ្ចប់ និង​សម្ភារៈ​សំ​ម្រា​ប់​វេច​ខ្ចប់​ប្រើប្រាស់​មួយ​ចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​នឹង​វត្ថុ​តាង​បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​សាកសួរ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ សុខា ភ័​ក្ត្រា ហៅ​បារាំង បាន​សារភាព​ថា ខ្លួន​បាន​ទៅ​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ តម្លៃ​២០០០០០០​រៀល (​ពីរ​លាន​រៀល​) ពី​ឈ្មោះ ស្រួច ភេទ​ប្រុស នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​០១​កញ្ចប់​ធំ​ទិញ​ពី​ឈ្មោះ ចាន់ ណា​ហៅ​ជី ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ (​នៅ​ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង​) តម្លៃ​២០០០០០០​រៀល (​ពីរ​លាន​រៀល​) ដើម្បី​យក​មក​រំលែក​លក់​បន្ដ​ក្នុង​០១​កញ្ចប់​តូច​តម្លៃ​១០០,០០០​រៀល (​ដប់​ម៉ឺន​រៀល​) ។

ចំណែក​ឈ្មោះ រ៉ា​ន់ រ៉េ​ត បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ជួយ​ចាត់ចែង​លក់​គ្រឿងញៀន​ឲ្យ​ឈ្មោះ​បារាំង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ