ចាន់ វ៉ារិន្ទ មកជំនួស ធន ចាន់តាក់ តែកំដរថៃដល់៥ទឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា កីឡាករ ចាន់ វ៉ារិន្ទ មកពីក្លិបនិរោធន៍ពោធិ៍មានជ័យ ត្រូវបានគេអះអាងថា…
រាជធានីភ្នំពេញ ៖ ការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា កីឡាករ ចាន់ វ៉ារិន្ទ មកពីក្លិបនិរោធន៍ពោធិ៍មានជ័យ ត្រូវបានគេអះអាងថា…
រាជធានីភ្នំពេញ ៖ ការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា កីឡាករ ចាន់ វ៉ារិន្ទ មកពីក្លិបនិរោធន៍ពោធិ៍មានជ័យ ត្រូវបានគេអះអាងថា ឡើងមកប្រកួតជាមួយកីឡាករថៃ Pek Thieng ជំនួសអវត្តមានរបស់កីឡាករ ធន ចាន់តាក់ ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរសរសើរ គឺគេអាចកំដរគូប្រកួតបាន៥ទឹកពេញ បើទោះជាគេឡើងប្រកួតដោយការចាប់ដាក់មិនបានត្រៀមខ្លួន។
លោក អ៊ូ ថៃ អ្នកដឹកនាំកីឡាករថៃ អោយមកប្រកួតនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានថ្លែងបញ្ជាក់ថា កីឡាករថៃ Pek Thieng មានឈ្មោះត្រូវប្រកួតជាមួយកីឡាករកម្ពុជា ធន ចាន់តាក់ នោះទេ ប៉ុន្តែដោយសារតែ ធន ចាន់តាក់ មានរបួសប្រកួតជាមួយកីឡាករម្ខាងទៀត ដោយមិនទាន់អាចមកប្រកួតទៀតបាន ទើបគណៈកម្មការសម្រេចអោយកីឡាករ ចាន់ វ៉ារិន្ទ ឡើងប្រកួតបង្គ្រប់កិច្ចជាជំនួស។
យ៉ាងណាមិញលោកថា កីឡាករវ័យក្មេងរូបនេះ គេធ្វើបានល្អ ដោយសារតែអាចទប់ទល់ជាមួយកីឡាករលោក បានដល់៥ទឹក ដែលមានន័យថា កីឡាករកម្ពុជា ចាន់ វ៉ារិន្ទ ដ្បិតថា មិនត្រូវសមត្ថភាពសម្រាប់ការប៉ះគ្នាជាមួយកូនសិស្សលោក តែគេប្រកួតបានល្អ។
លោកបញ្ជាក់យ៉ាងខ្លីថា កីឡាករ ធន ចាន់តាក់ លាក់អ្នករៀបចំផ្គូរផ្គង ដើម្បីបានប្រកួត២ដង ក្នុងមួយសប្ដាហ៍ តែដល់ពេលការប្រកួតជាមួយគូប្រកួតធ្វើអោយគេឈឺខ្លួន ហើយមកប្រកួតនៅថ្ងៃអាទិត្យនេះ ទើបកីឡាករ ចាន់ វ៉ារិន្ទ ត្រូវបានគេចាត់មកជំនួស។
លោកថា គីឡូរបស់ ចាន់ វ៉ារិន្ទ មិនត្រូវជាមួយកីឡាករលោកទេ តែក៍សរសើរផងដែរ ដែលគេអាចរក្សាការប្រកួតបាន៥ទឹក ហើយត្រឹមចាញ់ដោយពិន្ទុ៕
ចែករំលែកព័តមាននេះ