ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​មាន​អីចឹង​ផង​… ចាប់​ហើយ​ដោះ​លែង​វិញ​យ៉ាង​រំភើយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​នៅ​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់ នៅ​ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ ស្ថិត​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​នៅ​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់ នៅ​ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ ស្ថិត​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ យក​ទៅ​សួរនាំ​ជាង​១០​ម៉ោង លុះ​ក្រោយមក​ទើប​ដោះ​លែង​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​ការ​ចាប់​រួច​ដោះ​លែង​ទៅ​វិញ​នេះ​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​បាន​អះអាង​ថា លោក​ពុំ​បានដឹង​រឿង​នេះ​ទេ​ដោយសារ តែ​ខាង​អាវុធហត្ថ​ខេត្ត​ដោះ​លែង​ទៅ​វិញ រួច​ហើយ​ទើប​រាយការណ៍​ជូន​លោក ។ ប៉ុន្តែ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​លោក​ឧត្តមសេនីយ៍ត្រី វ៉ា​ន់ ណា​ឡុ​ង បាន​អះអាង​ថា មិនមែន​ជា​ការ​ឃាត់ខ្លួន​នោះ​ទេ គឺ​ខាង​កាស៊ីណូ​យក​ជនជាតិ​ចិន​ទាំងនោះ​ផ្ញើ​នឹង​លោក ពាក់ព័ន្ធ​រឿង​លេងល្បែង​។

ជនជាតិ​ចិន​ទាំង​៦​នាក់​នោះ​រួម​មាន​ទី​១- ឈ្មោះ ឈី ឡូង អាយុ​៣៩​ឆ្នាំ ទី​២- ឈ្មោះ ឆិ​ន ជុង អាយុ​៤១​ឆ្នាំ ទី​៣- ឈ្មោះ ហ្វា​ង អ៊ី​ង អាយុ​៤៥​ឆ្នាំ ទី​៤- ឈ្មោះ សាំង ឆឺ អាយុ​៣៣​ឆ្នាំ ទី​៥- ឈ្មោះ ចាំង ហុង​សាន អាយុ​៤៥​ឆ្នាំ និង​ទី​៦-​ឈ្មោះ អ៊ី យ៉ា​មិ​ញ អាយុ​៤០​ឆ្នាំ ។ ហើយ​ខាង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿង​លុយ​ក្នុង​កាស៊ីណូ​ជាង​១០​ម៉ឺន​ដុល្លារ តាំងពី​យប់ ប៉ុន្ដែ​មិន​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​ទេ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​១០​និង​៣០​នាទី ទើប​ប្រាប់​ថា គ្មាន​ពាក្យបណ្ដឹង​រួច​ដោះ​លែង​ទៅ​វិញ​។

បើ​តាម​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា លោក​ពុំ​បានដឹង​រឿង​នេះ​ទេ ហើយ​លោក​ទើបនឹង​ទទួល​បាន​ដំណឹង​អំពី​ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ ស្រប​ពេល​ដែល​កងរាជអាវុធហត្ថ​ធ្វើការ​ដោះ​លែង​ទៅ​ហើយ បើ​ចង់​ដឹង​ឱ្យ​សួរនាំ​ទៅ​ខាង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ ។

ចំណែក​លោក​ឧត្តមសេនីយ៍ត្រី វ៉ា​ន់ ណា​ឡុ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​៦​នាក់ ដែល​ដោះ​លែង​ទៅ​វិញ​ត្រូវ​បាន​គេ​ផ្ញើ​ទុក​នៅ​កន្លែង​របស់​លោក គឺជា​បុគ្គលិក​របស់​កាស៊ីណូ​មួយ​ដែល​ត្រូវ​បាន​អ្នកគ្រប់គ្រង​បញ្ជូន​មក​អាវុធហត្ថ​វេលា​ម៉ោង​៨​ព្រឹក បន្ទាប់​ពី​សង្ស័យ​មាន​បញ្ហា​លុយកាក់​មួយ​ចំនួន​ពាក់ព័ន្ធ​លែង​ល្បែងស៊ីសង ។ លោក​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​ដោយសារ​តែ​គ្មាន​ពាក្យបណ្តឹង​គ្រប់គ្រាន់ គឺ​គេ​គ្រាន់តែ​ផ្ញើ​ប៉ុណ្ណោះ លោក​ក៏​បាន​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ