ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ថា ឈប់​ស្រឡាញ់​ទៅ ​រូប​នាង​នៅ​វ័យក្មេង​ ស្រាប់តែ​…

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ចោល​ឪពុក​ម្តាយ បងប្អូន ដោយ​គ្រាន់តែ​ឪពុក​ម្តាយ​ណែនាំ​ឲ្យ​ឈប់​ស្រឡាញ់​នាង ពីព្រោះ​នាង​នៅ​ក្មេង​ប៉ុណ្ណោះ កាលពី​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៨…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ចោល​ឪពុក​ម្តាយ បងប្អូន ដោយ​គ្រាន់តែ​ឪពុក​ម្តាយ​ណែនាំ​ឲ្យ​ឈប់​ស្រឡាញ់​នាង ពីព្រោះ​នាង​នៅ​ក្មេង​ប៉ុណ្ណោះ កាលពី​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៨ ស្ថិត​ក្នុងភូមិ​ពងទឹក សង្កា​ត់បុ​ស្សូវ ក្រុង​សំរោង ។

ជន​រង​គ្រោះ​ឈ្មោះ សុភា រ៉ា​មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ភ្លង់​ចាស់ សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង បាន​យក​ខ្សែ​បន្តោង​កូនសោ​ម៉ូតូ​មក​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ជាប់​មែកឈើ ចំណុច​ចំការ​ដំឡូង​ខាងត្បូង​ឈាង​ខាងកើត​ភូមិ​ពងទឹក ចំងាយ​៧០០​ម៉ែត្រ ។

យោង​តាម​សម្តី​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា រូប​គាត់​មានកូន​ប្រុស​៣​នាក់ ហើយ​កូន​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នោះ​ជា​កូន​ទី​២ ។ មុន​ពេល​កើតហេតុ​កូន​របស់​ខ្លួន​បាន​ស្រឡាញ់​កូនក្រមុំ​អ្នក​ភូមិ​ជាមួយ​គ្នា​ម្នាក់ ហើយ​រូប​នាង​នៅ​វ័យក្មេង​ជា​អ​និ​តិ​ជន ខណៈនោះ​ឪពុក​ម្តាយ​បាន​ណែនាំ​កូន​ឲ្យ​ឈប់​ស្រឡាញ់​រូប​នាង​ទៅ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពី​ណែនាំ​កូន​រួច​មក ឪពុក​ម្តាយ​បាន​ប្រើ​កូន​ឲ្យ​ទៅ​ដេក​ភ្ជួរ​ដីស្រែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក្នុង​ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គ​ជុំ បាន​មួយ​យប់ ស្រាប់តែ​កូន​ទូរស័ព្ទ​ថា «​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ហើយ​» លុះ​ដល់​​ពេល​ល្ងាច​ចាំ​មើល​កូន​មិនឃើញ​មក​ដល់​ផ្ទះ​សោះ បន្តិច​ក្រោយមក​មាន​អ្នក​ភូមិ​ទូរស័ព្ទ​ប្រាប់​ថា ឃើញ​​ម៉ូតូ​ចត​ចោល​នៅ​ក្នុង​ព្រៃ ហើយ​រូប​គាត់​ជា​ឪពុក​បាន​ប្រើ​កូន​ប្អូន​ទី​៣ ទៅ​មើល​ក៏​ឃើញ​បង​ចង​.​ក​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

បើ​តាម​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់បុ​ស្បូវ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័​ត៌​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​មក កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​សាកសព និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ក្រោយមក​សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ