ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​គង់ ណា​រី ៖ ជំងឺ​កាន់តែ​អស់សង្ឃឹម​ហើយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​អាកា​រៈ​ជំងឺ​របស់​អ្នកគ្រូ គង់ ណា​រី សាស្ត្រាចារ្យ​ខាង​ជំនាញ​សិល្បៈ​ផ្នែក​ច្រៀង ស្មូត្រ និង​ពិធីករ​នៅ​តែ​ប្រឈម​ខ្លាំង​ណាស់​។ អ្នកគ្រូ​កាន់តែ​ធ្ងន់​ទៅ​ៗ ដោយ​មិនដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​អាកា​រៈ​ជំងឺ​របស់​អ្នកគ្រូ គង់ ណា​រី សាស្ត្រាចារ្យ​ខាង​ជំនាញ​សិល្បៈ​ផ្នែក​ច្រៀង ស្មូត្រ និង​ពិធីករ​នៅ​តែ​ប្រឈម​ខ្លាំង​ណាស់​។ អ្នកគ្រូ​កាន់តែ​ធ្ងន់​ទៅ​ៗ ដោយ​មិនដឹង​ថា ស្ថានការណ៍​ទៅ​មុខ​ទៀត​យ៉ាងណា​។ មាន​តែ​រំពឹង​លើ​បារមី​វត្ថុ​សាក​សិទ្ធិ​ជួយ​ឃុំគ្រង​ឲ្យ​អ្នកគ្រូ​បន្ត​មាន​កម្លាំង​ទៅ​មុខ​ទៀត​។

តាម​រយៈ​ដំណឹង​នេះ​សូម​អំពាវនាវ​ដល់​សិល្បករ​ទាំង​ទទួល​ជ្រាប​សារ​ជា​ថ្មី ហើយ​អាច​មក​សួរសុខទុក្ខ​អ្នកគ្រូ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។ អ្នកគ្រូ​ត្រូវ​បាន​គេ​អះអាង​ថា បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) ដោយ​ប្រភព​ជិត​ស្និទ្ធ​បាន​សម្ដែង​ការ​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពេទ្យ​ជំនាញ​ប្រកាស​ថា អស់សង្ឃឹម​។

លោក សន សុ​វ​ណ្ណា​រ៉ា ពិធីករ និង​ជា​កូនសិស្ស​ជំនិត​របស់​អ្នកគ្រូ បាន​ថ្លែង​បញ្ជាក់​ថា អ្នកគ្រូ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ជា​ថ្មី​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​ក្រោយ​ដាក់​បញ្ចូល​អុកស៊ីហ្សែន និង​ត្រូវ​បាន​សង្គ្រោះ ហើយ​គ្រូពេទ្យ​បញ្ជាក់​ថា អ្នកគ្រូ គង់ ណា​រី ឈាន​ដល់​ដំណាក់​គួរ​ឲ្យ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ប្រព័ន្ធ​សរីរាង្គ​ខាងក្នុង​របស់​អ្នកគ្រូ​ត្រូវ​បាន​ដុំ​សាច់​ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម​ស៊ី​ប្រព័ន្ធ​ភាពស៊ាំ​ស្ទើរ​អស់​ទៅ​ហើយ​។

លោក​ថា លោក​ពេទ្យ​បាន​ត្រឹមតែ​សន្និដ្ឋាន​ថា អ្នកគ្រូ​ពិបាក​ព្យាបាល និង​អស់សង្ឃឹម​ប៉ុណ្ណោះ ខណៈ​ដែល​អ្នកគ្រូ​ក៏​មិន​មាន​កូនចៅ​ចេញ​មុខ​ជំហរ ដើម្បី​ស្វះ​ស្វែងរក​ផ្លូវ​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។

លោក សន សុ​វ​ណ្ណា​រ៉ា និយាយ​ថា ជំងឺ​របស់​អ្នកគ្រូ គង់ ណា​រី កើត​មាន​ជំងឺ​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាច​មក​ពី​អ្នកគ្រូ​មិន​មាន​កូនចៅ ហើយ​ការ​តាមដាន​សុខភាព​ក៏​មិន​មាន​បម្រុង​ប្រយ័ត្ន​ក្នុង​ពេល​ដំបូង​ៗ ទើប​ជំងឺ​ដែល​បង្ក​ឡើង​កើតជា​ក្រិន​ថ្លើម និង​មានទឹក​ក្នុង​ថ្លើម ដោយ​ក្នុង​ពេល​សង្គ្រោះ​បន្ទាន់ គឺ​អ្នកគ្រូ​មាន​សភាព​ធ្លាក់ឈាម និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

លោក​ថ្លែង​យ៉ាង​ខ្លី​ថា នៅ​ក្នុង​ពេល​នេះ សាច់ញាតិ​របស់​អ្នកគ្រូ​បាន​ទទួលយក​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​ហើយ តែ​លោក​ក៏​ទទូច​សុំ​ឲ្យ​មានការ​ជួយ​ជ្រោមជ្រែង​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ផង​ដែរ ដោយ​សារ​តែ​អ្នកគ្រូ​មិន​មាន​កូនចៅ ខុស​ពី​អ្នកសិល្បៈ​ល្បីឈ្មោះ​ឯទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ