ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កសាង​សំណង់​ទ្វារ​ទឹក​៧​មក​រា​ទើប​លំបាក​… ឯ​រឿង​បំផ្លាញ​ឆាប់​ណាស់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ បាន​បញ្ជា​ឲ្យ​កូនចៅ​របស់​ខ្លួន​យក​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ទៅ​វាយ​កម្ទេច​ជើងទេរ​សំណង់​ទ្វារ​ទឹក​៧​មក​រា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ការ​បំផ្លាញ​សម្បត្តិ​រដ្ឋ​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ និង​បំណង​របស់​ប្រធាន​ក្រុមហ៊ុន​មួយ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ភ្លាម​ៗ​នោះ​សកម្មភាព​ខាងលើ​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ក្រុម​មន្ត្រី​ក្រសួង​ធនធានទឹក​ដែល​ប្រចាំការ​នៅ​ទីនោះ ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់​ដែល​ជា​អ្នកបើកបរ​គ្រឿងចក្រ​(​អេ​ស្កា​វ៉ា​ទ័​រ​)…

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ បាន​បញ្ជា​ឲ្យ​កូនចៅ​របស់​ខ្លួន​យក​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ទៅ​វាយ​កម្ទេច​ជើងទេរ​សំណង់​ទ្វារ​ទឹក​៧​មក​រា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ការ​បំផ្លាញ​សម្បត្តិ​រដ្ឋ​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ និង​បំណង​របស់​ប្រធាន​ក្រុមហ៊ុន​មួយ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ភ្លាម​ៗ​នោះ​សកម្មភាព​ខាងលើ​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ក្រុម​មន្ត្រី​ក្រសួង​ធនធានទឹក​ដែល​ប្រចាំការ​នៅ​ទីនោះ ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់​ដែល​ជា​អ្នកបើកបរ​គ្រឿងចក្រ​(​អេ​ស្កា​វ៉ា​ទ័​រ​) ព្រមទាំង​ធ្វើការ​ដកហូត​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​២​គ្រឿង​ផង​ដែរ​។

សំណង់​ទ្វារ​ទឹក​៧​មក​រា គឺជា​សំណង់​ដ៏​រឹង​មាំ​និង​ជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ​ដែល​កសាង​ឡើង​កាលពី​ជាង​១០​ឆ្នាំ​មុន ហើយ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ព្រំប្រទល់​រវាង​ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​បំផ្លាញ​កាលពី​វ​ម៉ោង​ប្រហែល​២​រសៀល ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ បណ្ដាល​ឲ្យ​រង​កា​ខូចខាត​១​ប្រឡោះ រួម​ជាមួយនឹង​ធ្នឹម​ចំនួន​៤​ដែល​មាន​ប្រវែង​សរុប​ប្រហែល​៨​ម៉ែត្រ​។

បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ ម៉េ​ង ឡូ គឺជា​អ្នកបើកបរ​គ្រឿងចក្រ​ម៉ាក Suny និង​ម្នាក់​ទៀត​ឈ្មោះ​វង់ រ​ដ្ឋា គឺជា​អ្នក​បើ​បរ​គ្រឿងចក្រ​១​គ្រឿង​ទៀត​ម៉ាក Sunward ។ ចំណែកឯ​គ្រឿងចក្រ​ទាំង​២​គ្រឿង​ខាងលើ ក៏​ត្រូវ​បាន​ដកហូត​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។

ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន​ភ្លាម​ៗ​អ្នក​ទាំង​បាន​ប្រាប់​មន្ត្រី​ក្រសួង​ធនធានទឹក​ថា ប្រធាន​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ បញ្ជា​ឲ្យ​កាយ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ប្រាប់​ថា ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​និង​តំណាង​ក្រុមហ៊ុន​ដែល​ជា​អ្នកបញ្ជា​នេះ​ឈ្មោះ​អ្វី ហើយ​មាន​បំណង​អ្វី​នៅឡើយ​។

ព័ត៌មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ