យុគ យក្សផ្លែ ឡើងទៅកាន់កៅអី១៦នាក់ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជំនួបក្នុងវគ្គជម្រុះ៣២នាក់យក១៦នាក់រវាងកីឡាករជើងខ្លាំង និងល្បីឈ្មោះ យុគ យក្សផ្លែ និងកីឡាករទើបឡើងកូដ ឡុង ខេត្ត មិនបានបញ្ចប់ដល់៣ទឹកពេញនោះទេ…
រាជធានីភ្នំពេញ ៖ ជំនួបក្នុងវគ្គជម្រុះ៣២នាក់យក១៦នាក់រវាងកីឡាករជើងខ្លាំង និងល្បីឈ្មោះ យុគ យក្សផ្លែ និងកីឡាករទើបឡើងកូដ ឡុង ខេត្ត មិនបានបញ្ចប់ដល់៣ទឹកពេញនោះទេ…
រាជធានីភ្នំពេញ ៖ ជំនួបក្នុងវគ្គជម្រុះ៣២នាក់យក១៦នាក់រវាងកីឡាករជើងខ្លាំង និងល្បីឈ្មោះ យុគ យក្សផ្លែ និងកីឡាករទើបឡើងកូដ ឡុង ខេត្ត មិនបានបញ្ចប់ដល់៣ទឹកពេញនោះទេ ដោយសារតែកីឡាករជើងចាស់ និងជារៀមច្បង គឺជាអ្នកធ្វើបានសម្រេចដូចគ្នាការគ្រោងទុក ក្នុងការវាយឱ្យកីឡាករបង្គោលខៀវវ័យក្មេងសន្លប់ទឹកទី២។
ឱកាសឈានឡើងលើកនេះ បានធ្វើអោយកីឡាករយុគ យក្សផ្លែ មានមុខមាត់លេប ស្រាប់ការប្រកួតជ្រើសរើសជើងឯក Boxing TV5 Knockout Series By K-Cement រដូវកាលទី៤ ប៉ុន្តែក៏មិនមានន័យថា ទទួលបាននូវមោទនភាពណាស់ណាដែរ ក្នុងពេលដែលអ្នកគាំទ្រសុទ្ធតែបានដឹងថា កីឡាករទាំងពីរមិនខុសពីសិស្សច្បងសិស្សប្អូន និងមានបទពិសោធន៍ខុសគ្នាដាច់។
កីឡាករយុគ យក្សផ្លែ ដែលឈរក្នុងបង្គោលក្រហម បានទទួលជោគជ័យ បន្ទាប់ពីប្រើបច្ចេកទេស និងកណ្ដាប់ដៃបានល្អ វាយបម្រុកកីឡាករ ឡុង ខេត្ត ហើយធ្វើអោយកីឡាករឡុង ខេត្ត ជាគូប្រកួតឈានដល់បោះបង់ការប្រកួតក្នុងទឹកទី២ ព្រោះតែតស៊ូលែងកើត។ យ៉ាងណាមិញការប្រកួតរបស់អ្នកទាំងពីរក៏មិនមែនចាញ់ឈ្នះគ្នាផុយៗនោះដែរ ដែលមានន័យថា កីឡាករបង្គោលខៀវ ឡុង ខេត្ត គឺមុននឹងពេលសម្រេចចិត្តបោះបង់ ព្រោះតែទប់ការពារចំណុចពិសេសលែងកើត ក៏បានធ្វើអោយកីឡាករបង្គោលក្រហម យុគ យក្សផ្លែ ទ័លទីម្ដងៗ។
មួយគូនេះ ប្រសិនបើបង្គោលក្រហមបានត្រឹមតែឈ្នះដោយពិន្ទុក៏អាម៉ាស់នោះដែរ ដោយសារតែអ្នកទាំងពីរ គឺមិនខុសពីគ្រូ និងសិស្ស បើធៀបត្រឹមសមត្ថភាព និងប្រវត្តិប្រកួត។
យ៉ាងណាមិញ កីឡាករ យុគ យក្សផ្លែ ក៏បានឈានឡើងពីវគ្គ៣២នាក់ ឆ្ពោះទៅកាន់វគ្គ១៦នាក់ផងដែរ បើទោះជាការប្រកួតជម្រើសជើងឯកកាលពីលើកមុន គេបានឡើងឈានឡើងបែបនេះដូចគ្នាផងដែរ ប៉ុន្តែជិតបញ្ចប់ក៏ត្រូវគូប្រកួតវ័យក្មេងវាយអោយធ្លាក់ហាលអាវ មិនអាចឈោងយកឱកាសធ្វើម្ចាស់ពានជើងឯក។ ម្នាក់ៗគេចាំមើលថា តើកីឡាកររូបនេះ នឹងទៅរួចជាមួយកីឡាករជើងថ្មី ឬក៏អត់បន្ទាប់ពពីឡើងទៅកាន់កៅអី១៦នាក់សម្រាប់ជ័យជម្នះលើកនេះ?
ចែករំលែកព័តមាននេះ