ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.កហើយ…ប្រើល្បឿនប៉ុន្មានទៅលោក ទើបខ្ទេចយ៉ាងហ្នឹង​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មនុស្ស​​​២​នាក់​ និងម្នាក់ទៀត​​រង​របួសធ្ងន់​ នៅ​ក្នុង ​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្តទួ​​រី​ស ​បុក​​ជាមួយ​​ម៉ូតូ​nex ​កាលពី​ម៉ោងជាង​៥ព្រឹក​ថ្ងៃ​ទី​២៤​ វិច្ឆិកា​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មនុស្ស​​​២​នាក់​ និងម្នាក់ទៀត​​រង​របួសធ្ងន់​ នៅ​ក្នុង
​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្តទួ​​រី​ស ​បុក​​ជាមួយ​​ម៉ូតូ​nex ​កាលពី​ម៉ោងជាង​៥ព្រឹក​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ នេះ ស្ថិត​តាម​បណ្ដោយផ្លូវ​ព្រះនរោត្ដម ​ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌ​ចំការមន ខណៈ​ដែល​នៅមិនទាន់​ស្គាល់​អត្ត​សញ្ញាណ​​​ជរងគ្រោះ​ ។

សេចក្តីរាយការណ័បន្តថា ​រថយន្ត​ទួរីស​ ពណ៌.​ស​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-9170 បើកបរ​ដោយ​បុរស​ម្នាក់ ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ខណៈ
​មក ចំណុច​កើតហេតុ​ បាន​​ជែង​រថយន្ត​មួយ​គ្រឿង​​ទៀតបណ្ដាល​​ឱ្យ​ជ្រុល​ទៅ​បុក​​ជាមួយ​ម៉ូតូ​​nex ពណ៌​.ស ពាក់​ស្លាក​លេខភ្នំពេញ​1CL-4344 ដែល​​ធ្វើ​​ដំណើរ​​ដោយ​យុវជន​៣​នាក់​​បញ្ច្រាសទិស​ដៅ​គ្នា​យ៉ាង​ពេញ​ទំហឹងតែម្តង ។

បច្ចុប្បន្ន ​ជនរងគ្រោះ​ម្នាក់​ដែល​​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។​ ដោយឡែក ​អ្នក​បើករថយន្តត្រូវ​បាន​បុរស​ម្នាក់ ​ដែល​ឃើញ​ហេតុការណ៍​​ដេញ​តាម​​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិបឹង​កេងកង​១ ។

ព័ត៌មានលម្អិតនឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ