ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ ! អស់លោក លោកស្រី ​អ្នក​ចោល​សំរាម​មិន​ចេះ​គិត​អើយ ជួយ​មើល​ជាង​៨​ពាន់​តោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​បាន​បញ្ចប់ ប៉ុន្តែ​ចុង​ក្រោយ​បាន​បន្សល់​ទុក​នូវ​បរិមាណ​សំរាម​ជាង​៨​ពាន់​តោន ជា​ពិសេស​នៅ​តំបន់​ខណ្ឌ​ទាំង​៤​ដែល​ជាទី​តាំង​ប្រារព្ធ​ពិធី​តែ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្អាត និង​ប្រមូល ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ភ្លាម​ៗ​តែ​ម្តង ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ទីចាត់ការ​គ្រប់គ្រង​សំណល់​រាជធានី​ភ្នំពេញ ។​ ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ​៖ ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​បាន​បញ្ចប់ ប៉ុន្តែ​ចុង​ក្រោយ​បាន​បន្សល់​ទុក​នូវ​បរិមាណ​សំរាម​ជាង​៨​ពាន់​តោន ជា​ពិសេស​នៅ​តំបន់​ខណ្ឌ​ទាំង​៤​ដែល​ជាទី​តាំង​ប្រារព្ធ​ពិធី​តែ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្អាត និង​ប្រមូល ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ភ្លាម​ៗ​តែ​ម្តង ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ទីចាត់ការ​គ្រប់គ្រង​សំណល់​រាជធានី​ភ្នំពេញ ។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​, អាជ្ញាធរ​ដែនដី​ខណ្ឌ​ពាក់ព័ន្ធ​, ក្រុម​កាយ​រិ​ទ្ធិ​, ក្រុម​យុវជន​, មន្ទីរ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​, កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​, ក្រុមហ៊ុន​ស៊ី​ន​ទ្រី ដែល​ដឹកនាំ​ធ្វើ​សកម្មភាព​ដោយ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចូលរួម​បោស​សំរាម និង​លាង​សំអាត​តាម​សួនច្បារ​នានា ជា​ពិសេស​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​, សួន​វិមាន​ឯករាជ្យ នាគ​បាញ់​ទឹក​, សួន​មុខ​ព្រះ​បរមរាជវាំង​, សួន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សួន​មាត់ទន្លេ​ជាដើម ដើម្បី​លើកកំពស់​សោ​ភណ្ឌ​ភាព​តាម​សួនច្បារ ទី​រមណីយដ្ឋាន​នានា​ឡើង​វិញ​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បាន​បញ្ចប់ ។​

​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បុណ្យអុំទូក​ឆ្នាំ​នេះ សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ មិន​មានការ​ខូចខាត​អ្វី​ធំដុំ​នោះ​ទេ ។​

​លោក​បន្ត​ថា តាម​សួនច្បារ​នានា​ត្រូវ​បាន អង្គភាព​សួនច្បារ ចងខ្សែ​ព័ន្ធ​ហាម​មិន​ឲ្យ​មានការ​លក់​ដូរ​​លើ​សួន ឬ​ដើរ​ជាន់​ស្មៅ និង​ផ្កា​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​សូន​ស្នៅ និង​ផ្កា​មួយ​ចំនួន​នឹង​មាន​ភាព​ស្រស់បំព្រង​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។​

​ទាក់ទិន្ន​ទៅ​នឹង​ជនអនាថា និង​អ្នក​សុំទាន​វិញ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​អបអរ​សារ​ទ​ក្នុង​ព្រះរាជ​ពិធី​អំ​ទូក អកអំបុក សំពះ​ព្រះ​និង​បណ្ដែត​ប្រ​ទី​ត​រយៈពេល​បី​ថ្ងៃ មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច បាន​ចូលរួម​សហការ​ជាមួយ​សម្ថ​កិច្ច ក្នុង​ការ​ចុះ អបរំ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយ​ថា ហេតុ ស​ង្គ្រាះ​,​ទទួល​, ប្រមូល​, បងប្អូន​ជនអនាថា​និង​កុមារ​សុំទាន ដើម្បី​បង្កា​ទប់ស្កាត់ ការ​ជួញដូរ​កំលាំង​កុមារ ជន​ងាយ​រង​គ្រោះ ជន​រង​គ្រោះ​ពី​សំណាក់ មេខ្យល់ ដែល​នៅ​ពីក្រោយ​ខ្នង​ក្នុង​ការ​ញុះញុង​ឲ្យ​ពួក​គេ​ដើរ​សុំទាន​ដែល​នឹង​ងាយ​រងគ្រោះថ្នាក់​ផ្សេង បាត់​ឱកាស ក្នុង​ការ​ផ្ដើម​មុខរបរ ដោយ​ការ​ទទួលយក​ជំនាញ​វិជ្ជា​ជី​វះ ធ្វើ​ឲ្យ​ពួក​គេ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស​ណ្នា​ប់​ធ្នាប់​សាធារណៈ​ផង​ដែរ ។​

​លោកស្រី​បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី មន្ត្រី​ភ្នាក់ងារ​សង្គមកិច្ច បាន​បែងចែក​ជា​៣​ក្រុម ដើម្បី​ធ្វើការ​អប់រំ ណែនាំ​ឲ្យ​គាត់​ឈប់​ដើរ​សុំទាន និង​មិន​ត្រូវ​ចាញ់បោក​អ្នក​នៅ​ពីក្រោយ​ខ្នង​ដែល​កេង​ប្រ​វ​ញ្ញ័​កំលាំង​ពលកម្ម​ដូច​មុន​ទៀត​ឡើយ ។​

​លោកស្រី មុំ ចាន់​ដា​នី បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ មន្ទីរ​បាន​ទទួល​ជនអនាថា ជន​វិកល​ច​រិ​ក ជន​ញៀន​គ្រឿងញៀន ចំនួន​៧១​នាក់ ក្នុង​នោះ ស្ត្រី​៦​នាក់ កុមារ​២​នាក់ ទារក​១​នាក់ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥៧​នាក់ ដើម្បី​បង្កា​ទប់ស្កាត់ ការ​ជួញដូរ​កំលាំង​កុមារ ជន​ងាយ​រង​គ្រោះ ជន​រង​គ្រោះ​ពី​សំណាក់ មេខ្យល់ និង​ឲ្យ​ពួក​គាត់​កែ​ប្រ​ខ្លួន ចាប់​យកមុខ​របរ ដោយ​ការ​ទទួលយក​ជំនាញ​វិជ្ជា​ជី​វះ​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ