ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ផលិត​ស្មូនឆ្នាំង​នឹង​ត្រូវ​បញ្ចប់ ដោយសារ​ក្រុមហ៊ុន​ចិន​ឬ?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​​ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ កំពុង​តែ​មានការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ដោយសារ​តែ​មុខរបរ​ផលិត​ស្មូនឆ្នាំង​របស់​គាត់​អាច​នឹង​ត្រូវ​បញ្ចប់ ព្រោះតែ​ទីកន្លែង​ដែល​ធ្លាប់​យក​ដី​មក​ផលិត ត្រូវ​បាន​គេ​ហាមឃាត់​មិន​អោយ​ចូល​យក​ដី​ទៀត​ ដោយសារ​តែ​មាន​អ្នកទិញ​កាន់កាប់​ដោយ​ក្រុម​ហ៊ុន​ចិន ​។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​​ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ កំពុង​តែ​មានការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ដោយសារ​តែ​មុខរបរ​ផលិត​ស្មូនឆ្នាំង​របស់​គាត់​អាច​នឹង​ត្រូវ​បញ្ចប់ ព្រោះតែ​ទីកន្លែង​ដែល​ធ្លាប់​យក​ដី​មក​ផលិត ត្រូវ​បាន​គេ​ហាមឃាត់​មិន​អោយ​ចូល​យក​ដី​ទៀត​ ដោយសារ​តែ​មាន​អ្នកទិញ​កាន់កាប់​ដោយ​ក្រុម​ហ៊ុន​ចិន ​។

​បងប្អូន​​ពលរដ្ឋ​ទាំងនោះ​បាន​និយាយឱ្យ​​ដឹង​ថា ​ក្នុង​ឃុំ​ជ្រៃ​បាក់​មាន​ប្រមាណ​១០ភូមិ​ គឺ​ភូមិ​បាញ់​ឆ្គោ​ល​, ភូមិ​ត្រពាំង​អន​, ភូមិ​ឃ្លៃ​, ភូមិ​អា​ឡែ​ង​, ភូមិ​ត្រពាំង​គរ​, ភូមិ​ព្រះ​រាម​រង្សី​, ភូមិ​អូរ​រោង​, ភូមិ​អូរ​កំណប់​, ភូមិ​ព្រៃ​ពួច​, និង​ភូមិ​អូរ​កណ្តោលជាដើម គឺ​សុទ្ធតែ​មាន​អ្នក​ប្រកប​មុខរបរ​ធ្វើ​ក្អមឆ្នាំង​តាំងពី​ដូនតា​មក​។ ហើយ​ទីកន្លែង​ដែល​គាត់​យក​ដី គឺជា​ដី​សាធារណៈ មិន​ដែល​មាន​នរណា​ហាមឃាត់​ឡើយ​។

ប៉ុន្តែ​ថ្មី​ៗ​នេះ ​​​គឺ​កាលពី​ថ្ងៃ​ទី​១៦ ​វិច្ឆិកា​ ទីកន្លែង​ដែល​គាត់​ធ្លាប់​ទៅ​កាប់​យក​ដី ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​​ចូល​​ទៀត​ឡើយ ដោយ​គេ​ប្រាប់​ថា​​ មាន​ក្រុមហ៊ុន​ចិនបាន​​ទិញ​អស់ហើយ និងបាន​ជីក​ប្រឡាយ​ព័ទ្ធ​មិន​ឲ្យ​គោ​យន្ត ឬ​រទេះគោ​ចូល​បានទៀត ។ ​មេការ​នៅ​ទីនោះ​​ក៏​បាន​ប្រើ​សម្តី​​ប្រមាថមើលងាយ​ថា «បើ​អ្នក​ណា​នៅ​តែ​​ហ៊ាន​ចូល​ គេ​នឹង​បាញ់​ចោល​ទៀត​ផង​» ។

ពួក​គាត់​​បន្ត​ថា​ ចំណាស់​នេះ​ឡើង​​​អាយុ​60-​70​ឆ្នាំទៅ​ហើយ បើ​អត់​មុខរបរ​ធ្វើ​ក្អមឆ្នាំង​ទេ នឹង​ដាច់​ពោះ​ស្លាប់​ជា​ពុំខាន ហេតុនេះ​ហើយ​ពួក​គាត់ សូម​សំណូមពរ​ដល់​អាជ្ញាធរ ខេត្ត ពិសេស សម្តេច តេ​ជោ​ហ៊ុន សែន សួ​ម​មេត្តា​ជួយ​ពួក​គាត់​ផង ។

​ជុំវិញ​បញ្ហា​នេះ លោក តាំង ប៊ុ​ន​ទត មេឃុំ​ជ្រៃ​បាក់ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ រឿង​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ
មុន លោក​បាន​ទៅ​មើល​ដល់​កន្លែង​កើតហេតុ​ជាមួយ​ប្រជាពលរដ្ឋឃើញ​ថា ​ពិតជា​ត្រូវ​បាន​ខាង​ភាគី​អ្នកទិញ​ជីក​ប្រឡាយ​មិន​ឲ្យ​ចូល​ជីក​យក​ដីនៅ​ទីនោះ​ពិតមែន ហើយ​រឿង​នោះលោក​បានដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ 2005 មាន​ប្រជាពលរដ្ឋ បាន​លក់​ដី ទាំងនោះ​ទៅ​អោយ​គេ ដោយ​មានការ​ទទួលស្គាល់​ទិញ​
លក់ ពី​អាជ្ញាធរ​ភូមិ​ឃុំ​ចាស់ លុះ​ក្រោយមក​នៅ​ឆ្នាំ​២០១៧ អ្នកទិញ​នោះ​បាន​លក់​បន្ត ទៅ​ឲ្យ​ស្ត្រី​ឈ្មោះ​អ៊ិ​ត ដា​នី ហើយ​នៅ​ឆ្នាំ​២០១៨ ឈ្មោះ អ៊ិ​ត ដា​នី បាន​លក់​បន្ត​ទៅ​អោយឈ្មោះ តាំង ឆេ​ង​អ័​រ ដែល​ជា​ជនជាតិ​
ចិន ទើបត្រូវ​បាន​ក្រុមហ៊ុន​ចិន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ជីកដី​នោះ ។

លោក​​បន្ត​ថា ដី​នោះ​មាន​ចំនួន​៥៩​ហិ​កតា ពេល​នេះកំពុង​ធ្វើ​លិខិតស្នើ​សុំ​ឲ្យ​ខាង​មន្ទីរ​ដែនដី នគរូបនីយកម្ម ធ្វើការ​វាស់វែង​ទុក​ដី​ចំនួន ៧ ហិ​កតា ដើម្បី​សម្រាប់​ទុក​អោយ​ប្រជាពលរដ្ឋ ចូល​កាប់​យក​ដី​នៅ​ទីនោះ​មក​ធ្វើ​ក្អមឆ្នាំង ចិ​ញ្ជឹ​ម​ជីវិត ប៉ុន្តែ​លទ្ធផល​យ៉ាងណា​លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ កំពុង​រត់ការ​នៅឡើយ ។

ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ចិន ​ដែល​ទិញ​ដី​នោះ​មិន​ទាន់​មានច្បាប់ មាន​ប្លង់​ដី​ត្រឹមត្រូវ​នៅឡើយ​ដែរ អាច​អោយ​ប្រជាពលរដ្ឋ ចូល​កាប់​យក​ដី​នោះ​បាន ។​ យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​បញ្ជា​ក់ថា លោក​មេឃុំ​បាន​ត្រឹមតែ​ថា ឱ្យ​​រួចពីមាត់ គ្មាន​ប្រជាពលរដ្ឋ​ណា អាច​ទៅ​កាប់​យក​ដី​នៅ​ទីនោះ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ