ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​អុំទូក​២​ថ្ងៃ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​៣០​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បានឱ្យ​ដឹង​ថា នា​ពិធី​បិទ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប…

ខេត្តសៀមរាប ៖ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បានឱ្យ​ដឹង​ថា នា​ពិធី​បិទ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ថា អាជ្ញាធរ​ខេត្តសៀមរាប ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ និង​ក្រសួង​-​ស្ថាប័ន​នានា បាន​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​នូវ​ជីវភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ធ្វើ​វិនិយោគ​លើ​វិស័យ សាធារណៈ​ជា​ច្រើន រួមចំណែក​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ឆ្នាំ​២០១៦-២០៣០​។

លោក​បញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​ជីវភាព​របស់​ប្រពល​រដ្ឋ​នៅ​ខេត្តសៀមរាប ដែល​បាន​កត់សម្គាល់​ឱ្យ​ឃើញ​ថា អត្រា​នៃ​ភាព​ក្រីក្រ​ពី ៤២.២% ក្នុង​ឆ្នាំ​២០០៤ បាន​ថយ​ចុះ​មក​នៅ​ត្រឹម ២១.១៦% ក្នុង​ឆ្នាំ​២០១៨​និង​ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ សម្រាប់​មនុស្ស​ម្នាក់​ៗ​ប្រមាណ ១,០០០​ដុល្លារ ក្នុង​ឆ្នាំ​២០១១ កើន​ដល់ ១ ៤៤៦.២​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។

លោក​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា គឺ​បាន​បង្កើត​ឱកាស​ការងារ​បាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ដែល​មុន​ឆ្នាំ​១៩៩៨ ប្រជាពលរដ្ឋ​ភាគច្រើន ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ហើយ​ក្រោយ​ពី​ទទួល​បាន​សន្តិភាព​ពេញលេញ ខេត្តសៀមរាប​បាន​អភិវឌ្ឍន៍ ជា​បន្តបន្ទាប់​លើ​វិស័យ​នានា ដូច​ជា វិស័យ​សំណង់ វិស័យ​សិប្បកម្ម ជា​ពិសេស​វិស័យ​ទេសចរណ៍ ដែល​បាន​បង្កើត​ការងារ​ក្នុង​ផ្នែក​សេវាកម្ម​ទេសចរណ៍ ជា​ឱកាស​ការងារ​មួយ​ផ្សេង​ទៀត​សម្រាប់​ប្រជា ពលរដ្ឋ ក្រៅពី​វិស័យ​កសិកម្ម ដូច​ជា ការងារ​តាម​សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌល កម្សាន្ត ទីភ្នាក់ងារ​ទេសចរណ៍ ភោជនីយដ្ឋាន ផ្សារ​ទំនើប ហាង​វត្ថុ​អនុ​ស្សារី​យ៍ ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់ បន្លែ ផ្លែ​ឈើ ព្រមទាំង​ធ្វើ​សិប្បកម្ម​សូត្រ ក្រមា កន្សែង រូបចម្លាក់​នានា ដែល​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ភ្ញៀវ​ទេសចរ​។

ចំណែក លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ ៣៣១,៨៩៦​នាក់ មាន​ភ្ញៀវ​បរទេស​មាន​ចំនួន ៣២,៨៩៦​នាក់ កើនឡើង ២.៩៩% ក្នុង​នោះ ភ្ញៀវ​ជាតិ មាន​ចំនួន​ជាង ២៩​ម៉ឺន​នាក់ កើនឡើង ១៩.៦% បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​ព្រះរាជ បុណ្យអុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ កំពុង​ទទួល​បានការ​ចូលរួម​ទស្សនា​ពី ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​សិប​ម៉ឺន​នាក់​នោះ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប​ឯណោះ ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ ៣៣​ម៉ឺន​នាក់​ផង​ដែរ​។

ការ​ធានា​សន្តិសុខ​ក្នុង​ខេត្ត​បាន​ល្អ​ប្រសើរ បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ដើរហើរ គ្រប់​ច្រកល្ហក​គ្រប់ពេលវេលា និង​ប្រក​របរ​ដោយ​សុវត្ថិភាព​។ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ផ្លូវថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ ដែល​បង្ក​លក្ខណៈ​ងាយស្រួល បង្កើន​ផលិតកម្ម កសិកម្ម និង​ជួយ​កាត់​បន្ថយ​ការ ចំណាយ​ថវិកា ក្នុង​ការ​ដឹក​ជញ្ជូន​របស់​ប្រជា​កសិករ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​។ ការ​អភិវឌ្ឍ​ធនធានមនុស្ស តាម​រយៈ​ផ្តល់​នូវ​ការ​អប់រំ​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ៗ​ដល់​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ស្វែងរក​ឱកាស​ការងារ និង​ជា​ទុន​នៃ​គំនិត​ក្នុង​ការ​អភិវឌ្ឍ​មុខរបរ​អាជីវកម្ម និង​វិនិយោគ​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ