ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្សែ​.​ក​មាស​! ដល់​សួរនាំ​.. បែកធ្លាយ​ស្ត្រី​សង្ស័យ​សារភាព​មិន​គួរ​ឱ្យ​ជឿ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​បាត់​ខ្សែ​.​ក​មាស​ទម្ងន់​៣​ជី​១​ខ្សែ​ពី​ក្នុង​បន្ទប់ កាលពីម៉ោង​​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ២០១៨ ក៏​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​ឱ្យ​ជួយ ។…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​បាត់​ខ្សែ​.​ក​មាស​ទម្ងន់​៣​ជី​១​ខ្សែ​ពី​ក្នុង​បន្ទប់ កាលពីម៉ោង​​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ២០១៨ ក៏​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​ឱ្យ​ជួយ ។ ក្រោយមក​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ក៏​ហៅ​ស្ត្រី​ម្នាក់​ទៀត​មក​សួរនាំ កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ វិច្ឆិកា ស្រាប់តែ​បែកធ្លាយ​រឿង​មួយ​មិន​គួរ​ឱ្យ​ជឿ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ធន ម៉ៅ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំណែក​ជនសង្ស័យ​ឈ្មោះ ឃឹម មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​ទឹកដី​ប្រទេស​ថៃ​។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ម្នាក់​មាន​ទី​លំនៅ​នៅ​ភូមិ​អូរ​ឈើ​ក្រំ ពី​ករណី​បាត់​ខ្សែ​.​ក​មាស​ទំងន់​៣​ជី​១​ខ្សែ​ពី​ក្នុង​បន្ទប់ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ ។ ក្រោយមក​ដោយ​មានការ​សង្ស័យ​ក៏​ហៅ​ស្ត្រី​ម្នាក់​ទៀត​នោះ​ទៅ​សួរនាំ ស្រាប់តែ​បែកធ្លាយ​ដោយ​មិន​គួរ​ឱ្យ​ជឿ កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​ឆាប់រហ័ស​មក កម្លាំង​ជំនាញ​បាន​ហៅ​ឈ្មោះ ឃឹម មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មក​ធ្វើការ​សាកសួរ ។ បន្ទាប់​ពី​សាកសួរ​រួច​មក ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា វត្ថុ​តាង​ដែល​បាន​បាត់​នោះ​ខ្លួន​យក​ទៅ​កប់​លាក់​ទុក​នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្តង​។

ហើយ​វត្ថុ​តាង​ដែល​បាត់បង់​ទាំងនោះ​មាន ទី​១. ខ្សែ​.​ក​ចំនួន​២​ខ្សែ រួម​ជាមួយនឹង​បន្តោង​១ ធ្វើ​ពី​លោហៈ​ធាតុ​ពណ៌​លឿង​២​ខ្សែ ហើយ​ខ្សែដៃ​១​ខ្សែ​ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង ។ បច្ចុប្បន្ន​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ម្ចាស់​ដើម​វិញ រីឯ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ