ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្រពន្ធ ទើប​គាត់​ដើរ​ចូល​ព្រៃ​ធ្វើ​ទ​ង្វើ​បែប​នេះ តែ​ប្រពន្ធ​…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​កណ្ដាល​ម្នាក់​តូចចិត្ត​នឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​យក​លុយ​ដើរ​ស៊ីផឹក លេងល្បែង​នៅ​កាស៊ីណូ លុះ​ប្រពន្ធ​ស្ដីឱ្យ​ខ្លាំង​ពេក​ក៏​ដើរទៅ​ក្នុង​ព្រៃ ដើម្បី​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង ប៉ុន្តែ​មិន​សម្រេច ព្រោះតែ​ត្រូវ​អ្នក​ភូមិ និង​ប្រពន្ធ​ឃើញ​ជួយ​ទាន់​ពេល កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល…

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​កណ្ដាល​ម្នាក់​តូចចិត្ត​នឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​យក​លុយ​ដើរ​ស៊ីផឹក លេងល្បែង​នៅ​កាស៊ីណូ លុះ​ប្រពន្ធ​ស្ដីឱ្យ​ខ្លាំង​ពេក​ក៏​ដើរទៅ​ក្នុង​ព្រៃ ដើម្បី​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង ប៉ុន្តែ​មិន​សម្រេច ព្រោះតែ​ត្រូវ​អ្នក​ភូមិ និង​ប្រពន្ធ​ឃើញ​ជួយ​ទាន់​ពេល កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​កម្មករ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បុរស​ខាងលើ​ឈ្មោះ សាម ច​ន្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ម៉ៅ​ការ​សំណង់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​លោក​អនុសេនីយ៍ឯក រី តារា អធិការ​ស្ដីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្រោយ​ពេល​កើតហេតុ រូប​លោក​នឹង​កម្លាំង​របស់​នគរបាល​បាន​ទទួល​ព័ត៌មាន​ពី​មេ​ភូមិ និង​ប្រជា​ការពារ​ភូមិ​ថា មាន​បុរស​វ័យ​កណ្ដាល​ម្នាក់​បាន​ចង​.​ក​សម្លាប់​តែ​មិន​បាន​សម្រេច ត្រូវ​បាន​អ្នក​ភូមិ និង​ប្រពន្ធ​ជួយ​ទាន់​ពេលវេលា កុំ​អី​ជន​រង​គ្រោះ​បាន​សម្រេច​បាត់​ទៅ​ហើយ ។

លោក​អធិការ​ស្ដីទី​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ពិនិត្យ​លើ​ស្លាកស្នាម​នៅ​លើ​.​ករប​ស់បុរស ម្នាក់​នោះ ដោយ​ឃើញ​ស្លាកស្នាម ហើយ​សួរនាំ​ជន​រង​គ្រោះ​បញ្ជាក់​ថា ពិតជា​ចង​.​ក​នឹង​ក្រណាត់​អង្រឹង​នៅ​លើ​មែកឈើ​ធ្នង់​មែន ។

ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន លុះ​គ្រូពេទ្យ​រួច បាន​មួយសន្ទុះ​ក្រោយមក​គ្រូពេទ្យ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា ជន​រង​គ្រោះ​ក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​សារ​សរសៃ​បំពង់​.​ក​ទាំង​សងខាង ក្លាយទៅជា​រឹង​ហើម​ប៉ោង ។ បន្ទាប់​មក​លោកគ្រូ​ពេទ្យ ក៏​ប្រាប់​ក្រុម​គ្រួសារ​ឱ្យ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ