ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ម៉ិ​ញ​នេះ សម្រក់​ទាន​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​តាម​គន្លង​ប្រពៃណី​សាសនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​សំពះ​ព្រះ​ខែ អកអំបុក និង​សម្រក់​ទាន​នៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​យប់​ម៉ិ​ញ​នេះ ស្រប​ពេល​ដំណាលគ្នា​នឹង​ការ​ប្រារព្ធ​ពិធី​សាសនា​នេះ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​។ លោក ម៉េ​ត មាស​ភក្ដី…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​សំពះ​ព្រះ​ខែ អកអំបុក និង​សម្រក់​ទាន​នៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​យប់​ម៉ិ​ញ​នេះ ស្រប​ពេល​ដំណាលគ្នា​នឹង​ការ​ប្រារព្ធ​ពិធី​សាសនា​នេះ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​។

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ ម៉ោងជាង​១០ ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នឹង​មានការ​ប្រារព្ធ​ពី​ធី​សែន​សំពះ​ព្រះ​ខែ អកអំបុក និង​សម្រក់​ទាន តាម​គន្លង​ប្រពៃណី​សាសនា ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ញ៉ាំង​ឱ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ កាន់តែ​មាន​ភាព​សប្បាយ​រីករាយ​បន្ថែម​ទៀត បន្ទាប់​ពី​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​។

លោកតា អ៊ុ​ន ធី ដែល​មក​លេង​ពិធីបុណ្យ​អុំទូក បាន​គាំទ្រ​ការ​រៀបចំ​ពិធី​បែប​សាសនា​នេះ ដោយ​លោកតា​មាន​ប្រសាសន៍​ថា ជា​ពិធី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើ​មិន​ដែល​អាក់ខាន​នោះ​ឡើយ ទាំង​អ្នក​រស់នៅ​ទីក្រុង និង​ជនបទ​ស្រុកស្រែ​។ លោកតា​បញ្ជាក់​ទៀត​ថា ការ​សម្រក់​ទៀន គឺជា​ការ​ផ្សង​ប្រផ្នូល​ទឹកភ្លៀង​តាម​តំបន់ ដែល​ជា​ជំនឿ​ង​តាំងពី​បុរាណ​មក​។

ទាក់​ទឹង​នឹង​ពិធី​បែប​ជំនឿ​សាសនា​ត​ៗ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ លោក ញៀន ភឿន ទីប្រឹក្សា​គណៈ​ក​ម្មា​កា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា មាន​ប្រសាសន៍​ថា បុណ្យប្រពៃណី​អកអំបុក សំពះ​ព្រះ​ខែ មាន​ប្រវត្តិ​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង និង​បាន​ជះ​ឥទ្ធិពល និង​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រលឹង​របស់​ប្រជាជាតិ​ទាំងមូល ដែល​តែងតែ​គោរព​បូជា​ដល់​ព្រះសម្មាសម្ពុទ្ធ​ជា​អម្ចាស់ ជា​ពិសេស គឺ​ព្រះ​ពោធិសត្វ​ដែល​យោនយកកំណើត​ជា​ទន្សាយ បាន​ផ្ដិតរូប​ព្រះ​ឆាយ​យា​លក្ខណ៍​របស់​ព្រះ​អង្គ និង​លោក​ខែ ដើម្បី​បាន​បំភ្លឺ​សត្វលោក​តរៀង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ