ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Griezmann បង្ហើប​ពី​មូលហេតុ​ដែល​គេ​មិន​ព្រមទៅ​លេង​ឱ្យ​ក្លិ​ប Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង Antoine Griezmann បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ដែល​រូបគេ​មិន​ព្រមទៅ​លេង​ឲ្យ​ក្លិប Barcelona បើ​ទោះបីជា​ក្លិប​នោះ​ខិតខំ​ទាក់ទាញ​យ៉ាងណា​ក៏​ដោយ​។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង Antoine Griezmann បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ដែល​រូបគេ​មិន​ព្រមទៅ​លេង​ឲ្យ​ក្លិប Barcelona បើ​ទោះបីជា​ក្លិប​នោះ​ខិតខំ​ទាក់ទាញ​យ៉ាងណា​ក៏​ដោយ​។ មូលហេតុ​មួយ​ក្នុង​ចំណោម​នោះ គឺ​មក​ពី​កីឡាករ​កជើង​ខ្លាំង Lionel Messi​។

កាលពី​ចប់​រដូវ​កាល​មុន ក្លិប Barcelona បាន​សម្តែង​ចិត្ត​ចង់បាន Griezmann ទៅ​ក្លិប​របស់​ខ្លួន​យ៉ាង​ខ្លាំង តែ​ត្រូវ​បាន​កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ ចុង​ក្រោយ​បដិសេធ​។ រូបគេ​បាន​បង្ហើប​ថា វា​មិន​ស្រួល​ធ្វើ​ចិត្ត​ទេ ពេល​ត្រូវ​បដិសេធ​ក្លិប​អ្នកមាន​បុណ្យ​។

Griezmann ប្រាប់​ព័ត៌មាន Canal+ ថា​៖ «​តើ​វា​ពិតជា​ពិបាក​នឹង​ជំទាស់ Barca ទេ? ពិត​ណាស់​! វា​គឺ​ពិបាក​ណាស់​។ ពេល​នោះ​ខ្ញុំ​មាន Barca ចង់បាន​ខ្ញុំ ដែល​តែងតែ​ទូរស័ព្ទ​មក​ខ្ញុំ និង​ផ្ញើ​សារ​មក​ខ្ញុំ តែ​ខ្ញុំ​ក៏​កំពុង​​តែ​មាន​ក្លិប​ដែល​ខ្ញុំ​នៅ (Atletico Madrid) ដែល​ចាត់​ទុក​ខ្ញុំ​ជា​កីឡាករ​សំខាន់​។ មិត្ត​រួម​ក្រុម​របស់​ខ្ញុំ បាន​មក​និយាយ​ជាមួយ​ខ្ញុំ ក្លិប​របស់ខ្ញុំ​បាន​តម្លើង​ប្រាក់ខែ​ឲ្យ​ខ្ញុំ​។ ពួក​គេ​បាន​ធ្វើ​អ្វី​ៗ​ទាំងអស់ ដើម្បី​បង្ហាញ​ថា ខ្ញុំ​មិន​គួរ​ចាកចេញ​នោះ​ទេ​»​។

កីឡាករ​ម្ចាស់​ពាន World Cup 2018 រូប​នេះ​បន្ត​ថា​៖ «​ម្យ៉ាងទៀត គឺ​មក​ពី​ការ​ដែល​ទៅ​លេង​ឲ្យ Barcelona គឺ​ត្រូវធ្វើ​ជា​កីឡាករ​សំខាន់​បន្ទាប់​ពី Messi ដែល​ខុស​ពី​នៅ​ក្លិប​បច្ចុប្បន្ន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Griezmann បាន​ចាប់ផ្តើម​រដូវ​កាល​ជាមួយនឹង​ការ​ទាត់​បាន​ល្អ​គ្រាន់បើ ដែល​រួម​មានការ​រក​គ្រាប់​បាល់​បាន​៣​គ្រាប់ និង ជួយ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​៣​ដង ក្នុង​ការ​ប្រកួត​១២​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ