ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ជិត​៣​ពាន់​តោន​ត្រូវ​ប្រមូល​យក​ទៅ​ចាក់ចោល នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១ កន្លង​មកនេះ មាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ ខណៈ​ពេល​មាន​ប្រជាពលរដ្ឋ​ជិត​មួយ​លាន​នាក់ បាន​ចូលរួម​សប្បាយ​រីករាយ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១ កន្លង​មកនេះ មាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ ខណៈ​ពេល​មាន​ប្រជាពលរដ្ឋ​ជិត​មួយ​លាន​នាក់ បាន​ចូលរួម​សប្បាយ​រីករាយ និង​កម្សាន្ត​សប្បាយ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១​បាន​បញ្ចប់ ប្រជាពលរដ្ឋ​បាន​បន្សល់​ទុក​សំរាម​រាយ​ប៉ាយ​តាម​សួនច្បារ និង​ទី​សាធារណៈ​នានា ជិត​៣​ពាន់​តោន ដែល​ត្រូវ​បាន​បោស កើប និង​ដឹក​ប្រមូល​ចេញ​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សម្រាម​ក្នុង​ខណ្ឌ​ដង្កោ ដែល​សម្រាប់​ថ្ងៃ​ធម្មតា ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ប្រមាណ​២​លាន​នាក់​បាន​ផលិត​សម្រាម​ប្រមាណ​២​ពាន់​៥០០​តោន តែ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១​នេះ មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​នានា ប្រមាណ​ជិត​១​លាន​នាក់​ទៀត បាន​ផ​លលិត​សម្រាម​ក្នុង​១​ថ្ងៃ​កើនឡើង​ទ្វេរ​ដង ។

លោក​បន្ត​ថា ព្រះរាជ​ពិធី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទោះបី​មានការ​ចោរ​លូក​ហោប៉ៅ​បន្តិចបន្តួច​ក្តី តែ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​នោះ​ចំនួន​អ្នកចូលរួម​អំឡុង​ជិត​១​លាន​នាក់ ដោយ​មាន​ការ​រៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់​បាន​ល្អ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ និង​ផ្តល់​ការ​គាំទ្រ​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​បញ្ជាករ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កំលាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​ដេ​ល​ពាក់ព័ន្ធ ដើម្បី​រក្សា​សន្តិសុខ​ឲ្យ​ព្រះរាជ​ពិធី​ទទួល​បាន​ភាព​ជោគជ័យ។

ចំណែក លោក សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ អង្គភាព​សួនច្បារ​មាន​កម្មករ​ចំនួន​២៩០​នាក់ ក្រោយ​ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក សង្កេត​ឃើញ​ថា សំរាម​នៅ​តែ​ជា​បញ្ហា​ចោទ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​បោះចោល​គ្រប់​ទីកន្លែង តែ​ក្រុម​កម្មករ​បាន​ធ្វើការ​បោសសំអាត និង​ប្រមូល​សំរាម ចាប់ពី​ម៉ោង​១២​យប់ មក​ដល់​ម៉ោង​៧​ព្រឹក​នេះ​បាន​រួចរាល់​ហើយ គឺ​នៅ​លើ​សួនច្បារ និង​ទី​សាធារណៈ​នានា​បាន​ស្អាត​វិញ​ហើយ ។

រីឯ​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់​បងប្អូន​បុគ្គលិក កម្មករ​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដែល​បាន​ខិតខំ​ពុះពារ​ការ​លំបាក ការ​នឿយហត់​តាំងពី​ម៉ោង​១១​យប់​រហូត​ដល់​ម៉ោង​៧ ឬ​៨​ព្រឹក​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ