ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! សូត្រ​មន្ត បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជន​រង​គ្រោះ​ស្លា.ប់​លើ​អតីត​ស្ពាន​ពេជ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​គម្រប់​ខួប​៨​ឆ្នាំ (២២​វិច្ឆិកា​២០១០-២២​វិច្ឆិកា​២០១៨) ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​គម្រប់​ខួប​៨​ឆ្នាំ (២២​វិច្ឆិកា​២០១០-២២​វិច្ឆិកា​២០១៨) ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១០ ឬ​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ធ្វើការ​ប្រារព្ធ​ពិធីសូត្រមន្ត​បង្សុកូល​និង​រាប់​បាត្រ​​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​កោះ​ពេជ្រ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ វិច្ឆិកា​ឆ្នាំ​២០១៨ ។

ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នេះ​ធ្វើ​នៅ​ខាង​មុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ស្ថិត​នៅ​ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ ជាទី​ដែល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​៨​ឆ្នាំ​មុន ដោយ​មានការ​ចូលរួម​ពី​លោក ស៊ុ​យ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​, អាជ្ញាធរ​ដែនដី​, សាច់ញាតិ​ក្រុម​គ្រួសា​របស់​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ទៀត​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​បាន​កើតឡើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ