ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! បុណ្យ​អុំ​ទូក​ថ្ងៃ​ទី​១ នេះ មាន​មនុស្ស​ប៉ុន្មាន​ម៉ឺន​នាក់​ចូល​រួម…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ…

រាជធានីភ្នំពេញ ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ពិនិត្យ​ជា​រួម​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អ​ប្រសើរ ខណៈ​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កំសាន្ត​សប្បាយ​ប្រមាណ​៦០​ម៉ឺន​នាក់​។

រីឯ​សភាពការណ៍​បទល្មើស​ពុំ​មាន​អ្វី​កើតឡើង​គួរឱ្យ​កត់សម្គាល់​នោះ​ទេ ដោយ​ក្នុង​នោះ​កើត​មាន​បទល្មើស​ដូច​​ជា ៖ លួច​កាច់​សោម៉ូតូ​១​លើក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​, លិច​ទូក​៧​លើក និង​បាន​អន្តរាគមន៍​សង្គ្រោះ​កីឡា​ករ​អុំទូក​លិច​ទាំង​​៧​គ្រឿង​,​ ផ្ទុះ​កំប៉ុង​ហ្គា​ស ១​លើក​, គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​លើក និង​ខ្យល់គ​មួយ​លើក និង​បាន​ជួយ​សង្គ្រោះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ១.៩៧៩​នាក់​ (​ស្រី​៦៩៥​នាក់​), សង្គ្រោះ​បឋម​នៅ​កន្លែង​៣១​នាក់​(​ស្រី​១៤​នាក់​)

និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ចំនួន​១​នាក់​,  ជួយ​សង្គ្រោះ​ក្មេង​វង្វេង​ម្តាយ​ចំនួន​២​នាក់​, ឃាត់​ជន​ស៊ី​វិល​ពាក់អាវ​មាន​អក្សរ ​Police និង​ARMY ៤​នាក់ មក​ធ្វើការ​អប់រំ ដកហូត​អាវ និង​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​, និង​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ តូប​អា​ជី​កម្ម​ចំនួន​៨១​ទីតាំង ព្រម​ទាំង​អប់រំ​ណែនាំ​អាជីវកម្ម​កល់​ដូរ​ម្ហូបអាហារ​តាម​ស្តង់​ឲ្យ​ប្រើប្រាស់​អុស​-​ធ្យូង ជំនួស​ការ​ប្រើប្រាស់​ហ្គា​ស​កំប៉ុង​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ត្រៀមកម្លាំង​ចម្រុះ​ទាំង​ចំហរ និង​សម្ងាត់ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់ សម្រាប់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។ ដោយឡែក​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​២៩៥​ទូក (​ទូក​អន្តរជាតិ​ចំនួន​៩៨​ទូក ស្រី​២​ទូក​)​។

យ៉ាងណា​ក៏​ដោយ ​កម្លាំង​ទាំងអស់​ត្រូវ​ត្រៀម​គ្រប់ពេលវេលា ដើម្បី​ចេញ​ប្រតិបត្តិការ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ