ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពង្រាយ​ធុងសំរាម១៦៧១​ធុង​ក្នុង​តំបន់​កំសាន្ត​នានាសម្រាប់ពិធីបុណ្យអុំទូក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ដាក់​ពង្រាយ​ធុងសំរាម​សរុប​ចំនួន​១៦៧១​ធុង​ ក្នុង​តំបន់​កំសាន្ត​សប្បាយ​នានា ជាមួយនឹង​ការ​ត្រៀមកម្លាំង​បោសសំអាត​សរុប​ចំនួន​៨៣៥​នាក់ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១ ​ខែវិច្ឆិកា​នេះ​តទៅ​។…

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ដាក់​ពង្រាយ​ធុងសំរាម​សរុប​ចំនួន​១៦៧១​ធុង​ ក្នុង​តំបន់​កំសាន្ត​សប្បាយ​នានា ជាមួយនឹង​ការ​ត្រៀមកម្លាំង​បោសសំអាត​សរុប​ចំនួន​៨៣៥​នាក់ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១ ​ខែវិច្ឆិកា​នេះ​តទៅ​។

ការ​ដាក់​ធុង​ក្នុង​តំបន់​កំសាន្ត​សប្បាយ​នានា ជាមួយនឹង​ការ​ត្រៀមកម្លាំង​បោសសំអាត​សរុប​ចំនួន​៨៣៥​នាក់ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នេះ​គឺ​ដើម្បី​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត​ងាយស្រួល​ទុកដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្ដី​រដ្ឋបាល​រាជធានី​ភ្នំពេញ​នូវ​តែ​អំពា​វនា​វ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ត្រូវ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​តាម​កន្លែង​ដែល​បាន​រៀបចំ​ជូន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ