ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿងញៀ.ន ដោយ​សង្ឃ​១​អង្គ​កំពុង​សេព​ជាមួយ​ក្រុម​ស្ទាវ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​យុទ្ធនាការ​សហការ​បង្ក្រាប ករណី​ជួញដូរ…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​យុទ្ធនាការ​សហការ​បង្ក្រាប ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​តំបន់​ទួល​ស្រែ ស្ថិត​ក្នុងភូមិ​កោះ​រកា​ក្នុង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រួម​មាន​ព្រះសង្ឃ​១​អង្គ​ផង​ដែរ​។

ជនសង្ស័យ​៣​នាក់​នោះ ១.​ឈ្មោះ យ៉េន គី​ម​ហ៊ា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម (​ជា​សង្ឃ​) គង់នៅ​វត្ត​ទួល​ស្រែ ភូមិ​កោះ​រកា​ក្នុង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ស្ទាវ​សេព​គ្រឿងញៀន​នោះ​ដែរ​។ ២.​ឈ្មោះ អ៊ា​ន មឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​រកា​ក្នុង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ និង ៣.​ឈ្មោះ សុង វិ​ផា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

ការ​បង្ក្រាប​នោះ​សមត្ថកិច្ច រឹបអូស​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ ទូរស័ព្ទ​ដៃ​២​គ្រឿង ម៉ូតូ​០២​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​។ សូម​បញ្ជាក់​ថា សង្ឃ​១​អង្គ​នោះ​ត្រូវ​បាន សមត្ថកិច្ច​សហការ​ជាមួយ​មន្ទីរ​ធម្មការ​ខេត្ត ធ្វើ​ពិធី និង​អនុវត្ត​តាម​វិន័យ​ព្រះពុទ្ធ​សាសនា​រួចរាល់​ហើយ ពោល​គឺ​បក​ស្បង់​ចីវរ ចាត់ការ​តាម​ច្បាប់​។ ជនសង្ស័យ ទាំង​៣​នាក់ និង​ថ្នាំ​ញៀន សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ