ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស មិនមែន​សត្វ​ឡើយ​ម៉េច​ក៏​ផុយ​ម្ល៉េះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​ក​ណា​ល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​តៃកុង​រថយន្ត​ដែល​បើក​វ៉ា​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ម្នាក់​នៅ​ស្រុក​ខ្សាច់កណ្ដាល…

ខេត្ត​ក​ណា​ល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​តៃកុង​រថយន្ត​ដែល​បើក​វ៉ា​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ម្នាក់​នៅ​ស្រុក​ខ្សាច់កណ្ដាល ដាក់​ពន្ធនាគារ​ប​ណ្តះ​អាសន្ន​ពី​បទ​«​បើកបរ​បណ្ដាល​ឲ្យ​របួស​ដល់​អ្នក​ដ៍ទៃ និង​បើកបរ​បណ្តាល​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​តា​មា​ក់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល ។

កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​មាត្រា​៨៣ និង​មាត្រា​៨៥​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ជន​ត្រូវ​ចោទ​មានឈ្មោះ ធៀ​ម អូ​លី​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល នគរបាល​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ និង​វេលា​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក MITSUBISHI ពណ៌​ទឹកប៊ិច ប្រភេទ​ទេសចរណ៍ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2C-0072 បើកបរ​ដោយ​ឈ្មោះ ធៀ​ម អូ​លី​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​បាន​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SMAHS C110 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្ដាល 1J-4774 បើកបរ​ដោយ​ឈ្មោះ ពៅ លាង​អេ​ង អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​រង​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​) បើកបរ​នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ អេ​ង លាង អ៊ី ភេទ​ស្រី អាយុ​២​ឆ្នាំ នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ខាងលើ​បើកបរ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ចំពោះ​អ្នកបើកបរ​រថយន្ត​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ។ ចំណែក​សព​ត្រូវ​បាន​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ