ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នាំ​គ្នា​បោះបង់​របរ​ឡើងត្នោត​ដោយ​រក​កម្រៃ​បាន​តិច ហើយ​ប្រថុយ​គ្រោះថ្នាក់​ខ្លាំង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មុខរបរ​ឡើងត្នោត​ត្រង់​យក​ទឹកត្នោត​លក់ ឬ​យក​ទឹកត្នោត​ទៅ​រំងាស់​ធ្វើ​ស្ករ​លក់ ត្រូវ​បាន​ប្រជា​កសិករ​នៅ​ខេត្តព្រៃវែង​នាំ​គ្នា​បោះបង់​ចោល​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​ភាគច្រើន​គេ​នាំ​គ្នា​ងាក​ទៅ​ធ្វើ​ការងារ​សំណង់ ការងារ​កសិកម្ម​ដាំ​ដុះ ឬ​ធ្វើ​ជំនួញ​ជួញដូរ​នៅ​តាម​ផ្ទះ​តាម​ផ្សារ​វិញ​ព្រោះ​វា​បាន​ចំណូល​ច្រើន​ជាង​មុខរបរ​ឡើងត្នោត ហើយ​ក៏​មាន​សុវត្ថិភាព​ជាង​ផង​ដែរ ។…

ខេត្តព្រៃវែង ៖ មុខរបរ​ឡើងត្នោត​ត្រង់​យក​ទឹកត្នោត​លក់ ឬ​យក​ទឹកត្នោត​ទៅ​រំងាស់​ធ្វើ​ស្ករ​លក់ ត្រូវ​បាន​ប្រជា​កសិករ​នៅ​ខេត្តព្រៃវែង​នាំ​គ្នា​បោះបង់​ចោល​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​ភាគច្រើន​គេ​នាំ​គ្នា​ងាក​ទៅ​ធ្វើ​ការងារ​សំណង់ ការងារ​កសិកម្ម​ដាំ​ដុះ ឬ​ធ្វើ​ជំនួញ​ជួញដូរ​នៅ​តាម​ផ្ទះ​តាម​ផ្សារ​វិញ​ព្រោះ​វា​បាន​ចំណូល​ច្រើន​ជាង​មុខរបរ​ឡើងត្នោត ហើយ​ក៏​មាន​សុវត្ថិភាព​ជាង​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជា​កសិករ​នៅ​ភូមិក​គោ និង​ភូមិ​សំរាប ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង​បាន បញ្ជាក់​ថា កាលពីរ​មុន​អ្នក​ភូមិ​របស់​គាត់​បាន​ប្រកប​មុខរបរ​ឡើងត្នោត​យក​ទឹកត្នោត​លក់ និង​រំងាស់​ធ្វើ​ជា​ស្ករត្នោត​លក់​សឹងតែ​គ្រប់​គ្នា តែ​មក​ដល់​បច្ចុប្បន្ន​អ្នក​នៅ​ធ្វើ​មុខរបរ​នេះ​នៅ​សល់​តែ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ ដោយ​អ្នកខ្លះ​ចាស់​ៗ​ឡើងត្នោត​លែង​រួច ខ្លះ​ជាប់​មើលថែ​ទាំ​ចៅ​ៗ រីឯ​យុវជន​ជំនាន់​នេះ គេ​មិន​ធ្វើ​តែ​ម្តង​មុខរបរ​នេះ​ដោយ​យល់​ឃើញ​ថា វា​ប្រើ​កម្លាំង​ច្រើន​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង តែ​ទទួល​បាន​កម្រៃ​តិច​មិន​សម​នឹង​កម្លាំង ។
ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ទម្រាំ​តែ​ផលិត​បានជា​ស្ករត្នោត​១០​ទៅ​១២​គីឡូក្រាម ត្រូវ​ចំណាយ​ពេលវេលា​ពី​៣​ទៅ​៤​ម៉ោង ក្នុង​ការ​ដុត​ភ្លើង​រំងាស់ ដល់​ពេល​លក់​ចេញ​បាន​ត្រឹមតែ​៥​ទៅ​៦​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ​មាន​ស្ករត្នោត​ឈ្មួញ​យក​មក​ពី​ភ្នំពេញ​លក់​ប្រជែង​តម្លៃ​ទៀត​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ថោក​ទើប​ម្នាក់​ៗ​នាំ​គ្នា​បោះបង់​មុខរបរ​នេះ​ទៅ ។

លោក វា រិ​ទ្ធី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​បាន​បង្កើត​សមាគម​ផលិត​ស្ករត្នោត​នៅឡើយ​ទេ បើ​ទោះបីជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​២​ទូ​ទាំង​ប្រទេស​ខាង​សម្បូរ​ដើម​ត្នោត​ក៏​ដោយ ។

លោក​បាន​បញ្ជាក់​ថា ការ​បោះបង់​មុខរបរ​ផលិត​ស្ករត្នោត​នេះ​ដោយសារ​តែ​មាន​ឈ្មួញ​នាំ​យក​ស្ករត្នោត​ពី​ផ្សារ​អូ​ឫស្សី ក្រុងភ្នំពេញ មក​បោះ​លក់​នៅ​ផ្សារ​អ្នក​លឿង និង​ចែកចាយ​បន្ត​ទៅ​ស្ទើរ​គ្រប់​បណ្តា​ទីផ្សារ​ក្នុង​ខេត្ត​ធ្វើ​ឲ្យ​តម្លៃ​ស្ករត្នោត​ចុះថោក ទើប​កសិករ​ក្នុងស្រុក​នាំ​គ្នា​លែង​ធ្វើ ហើយ​បញ្ហា​នេះ​លោក​កំពុង​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ