ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ប្រពន្ធ​ឱ្យ​ចេញ​ក្រៅ លុះ​មួយសន្ទុះ​ដើរទៅ​មើល​ប្តី​វិញ​…​ពុទ្ធោ!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​តូចចិត្ត​ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ បាន​ព្យាយាម​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ជា​ច្រើន​ដង ទើប​សម្រេច​លើក​នេះ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១១​និង​៣៥​នាទី​ព្រឹក​ថ្ង‌ៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ នៅ​ចំណុច​ក្នុងផ្ទះជនរងគ្រោះ​…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​តូចចិត្ត​ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ បាន​ព្យាយាម​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ជា​ច្រើន​ដង ទើប​សម្រេច​លើក​នេះ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១១​និង​៣៥​នាទី​ព្រឹក​ថ្ង‌ៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ នៅ​ចំណុច​ក្នុងផ្ទះជនរងគ្រោះ​ ស្ថិត​នៅ​ភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រ‌ោះ​ដែល​ស្លាប់​ឈ្មោះ គឹ​ម គុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ ស្ថិត​នៅ​ភូមិ​រី​គី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន យឿ​ង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ​ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​ឈឺ​ច្រើន​ឆ្នាំ​មក​ហើយ ប្រហែល​៨​ទៅ​៩​ឆ្នាំ ហើយ​ប្តីរបស់គាត់​​លេបថ្នាំ​ជា​ប្រចាំ​ជា​រៀងរាល់ថ្ងៃ ។

ប្រភព​ដដែល​បាន​បន្ត​ថា ប្តី​របស់​គាត់​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ចងក​ដល់​ទៅ​២​ដងរួចមក​ហើយ​​ តែ​បានកូនៗ​ទៅ​ជួយ​ទាន់ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ គាត់​បាន​នៅ​ក្នុងផ្ទះ​ជាមួយ​ប្តី​របស់​គាត់ ពេល​នោះ​ស្រាប់តែ​ប្តី​របស់​គាត់​បាន​ដេញ​គាត់​ឲ្យ​ចេញ​ក្រៅ ហើយ​គាត់​ក៏​មក​អង្គុយ​លេង​នៅ​មុខ​ផ្ទះ លុះ​មួយសន្ទុះ​ធំ​ក៏​ដើរទៅ​មើល​ប្តី​វិញ ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​ចងក​នឹង​ខ្សែ​គោ ជាប់​នឹង​ឃ្នាប​ផ្ទះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ស្រែកហៅ​កូន​ៗ​មក​ជួយ​ដាក់​ជន​រង​គ្រោះ​ចុះ​មក​ក្រោម​ តែ​ប្តី​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយមក​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ក្រុមប្រឹក្សា​ឃុំ គ្រូពេទ្យ មេ​ភូមិ នគរបាល​ប៉ុស្តិ៍ និង​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ធ្វើការ​ពិនិត្យ​សព ។

ក្រោយ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា លើ​ខ្លួន​ជន​រង​គ្រោះ​គ្មាន​ស្លាកស្នាម​អ្វី​ទេ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ
សារ​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​មែន​ប្រាកដ​មែន​។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ