ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អើយ​មិនដឹង​ឈឺផ្សារ​ប៉ុណ្ណា ទឹក​ដែល​កំពុង​ពុះ​១០០​អង្សារ​ជាមួយ​ក្មេង​តូច​អាយុ​ទើប​៧​ខែ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទារិកា​ម្នាក់​ទៀត​អាយុ​ទើបតែ​៧​ខែ​ដែល​បាន​រលាក​ទឹក​ក្តៅ​កំពុង​ពុះ​បណ្តាល​ឱ្យ​រង​របួស​ស្ទើរ​រលេះរលួយ​គូទ និង​អវយវៈ​ភេទ បានជា​សះស្បើយ​ឡើង​វិញ​ហើយ ត្រូវ​បាន​លោកគ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ឱ្យ​ចេញ​ទៅ​ផ្ទះ​វិញ​ហើយ​បន្ទាប់​ពី​ចូល​ទៅ​សម្រាក​ព្យាបាល​អស់​រយៈពេល​១​អាទិត្យ ខណៈ​ម្តាយ​ដាក់​ឱ្យ​វារ​លេង​ក្បែរ​ជីដូន​ដោយសារ​ជាប់រវល់​ធ្វើ​ម្ហូបអាហារ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទារិកា​ម្នាក់​ទៀត​អាយុ​ទើបតែ​៧​ខែ​ដែល​បាន​រលាក​ទឹក​ក្តៅ​កំពុង​ពុះ​បណ្តាល​ឱ្យ​រង​របួស​ស្ទើរ​រលេះរលួយ​គូទ និង​អវយវៈ​ភេទ បានជា​សះស្បើយ​ឡើង​វិញ​ហើយ ត្រូវ​បាន​លោកគ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ឱ្យ​ចេញ​ទៅ​ផ្ទះ​វិញ​ហើយ​បន្ទាប់​ពី​ចូល​ទៅ​សម្រាក​ព្យាបាល​អស់​រយៈពេល​១​អាទិត្យ ខណៈ​ម្តាយ​ដាក់​ឱ្យ​វារ​លេង​ក្បែរ​ជីដូន​ដោយសារ​ជាប់រវល់​ធ្វើ​ម្ហូបអាហារ ។

លុះ​លោកយាយ​ចំណាស់​ភ្លេច​មើល​ស្រាប់តែ​ក្មេង​ស្រី​តូច​វារ​ទៅ​ទាញ​ឆ្នាំង​ទឹក​ក្តៅ​អគ្គិសនី​ដែល​ដោត​ដាំ​នៅ​ក្នុងផ្ទះ​ដួល​កំពប់​រលាក​ពេញ​គូទ​តែ​ម្តង ។ សំណាងល្អ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ទាន់​ពេល ហើយ​បាន​គ្រូពេទ្យ​លាង​របួស និង​រុំ​បង់ លាបថ្នាំ​ព្យាបាល​រហូត​ជា​សះស្បើយ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ វែង ស្រី​និ​ច អាយុ​១៩​ឆ្នាំ ត្រូវជា​ម្តាយ មាន​ប្តី​ឈ្មោះ នី យ៉ា​ឌី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រះពុទ្ធ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា គាត់​ទើបតែ​មានកូន​ស្រី​ម្នាក់​ឈ្មោះ ឌី ស្រី​ម៉ី អាយុ​៧​ខែ ដោយ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ គាត់​បាន​ដាក់​កូនស្រី​របស់​ខ្លួន​ឱ្យ​វារ​លេង​ក្នុងផ្ទះ​ទុក​ឱ្យ​ម្តាយ​ជា​អ្នក​មើល ។ លុះ​ពេល​គាត់​កំពុង​តែ​ហាន់សាច់​ជ្រូក​ដែល​ទើប​ទិញ​មកពីផ្សារ​ជា​ចំរៀក​តូច​ៗ​ដើម្បី​ប្រឡាក់​អំបិល​ចៀន​ហូប​បាយ​ល្ងាច ស្រាប់តែ​ឮ​សម្លេង​កូនស្រី​របស់​ខ្លួន​ស្រែកយំ​យ៉ាង​ខ្លាំង​រួច​ក៏​ស្ទុះ​ទៅ​មើល ។

នាង​បន្ត​ទៀត​ថា ពេល​នោះ​ឃើញ​ឆ្នាំង​ទឹក​ក្តៅ​អគ្គិសនី​កំពុង​ពុះ​ហុយ​ទ្រលោម​ដួល​ក្បែរ​កូន​របស់​ខ្លួន ហើយ​ហូរ​ស្រោច​ពេញ​ជើង និង​គូទ ពង​ស្បែក​អស់​មួយ​កំណាត់​ខ្លួន​តែ​ម្តង ។ ពេល​នោះ​គាត់​ក៏​បាន​ស្រែកហៅ​ប្តី និង​ឱ្យ​អ្នក​ជិតខាង​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​បាន​លោកគ្រូ​ពេទ្យ​យក​បង់​កំ​ប្រេស​រុំ និង​បាញ់​ស្ប៉ៃ​ជួយ​ឱ្យ​ស្បែក​កូនស្រី​របស់​ខ្លួន​ត្រជាក់​លែង​សូវ​យំ​ផង​ដែរ ។

លើស​ពី​នេះ ដោយសារ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោកគ្រូ​ពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ដោយ​លាង​របួស​កូនស្រី​តូច​របស់​គាត់​រាល់ថ្ងៃ​ធ្វើ​ឱ្យ​ជា​សះស្បើយ​ឆាប់រហ័ស​ក្នុង​កំឡុង​ពេល​តែ​១​អាទិត្យ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ