ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អាច​នឹង​មិន​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ចិន​ទៀត​ទេ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​នេះ​ថា លោក​ប្រហែលជា​មិន​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ទៀត​ទេ បន្ទាប់​ពី​ប្រទេស​ចិន​ផ្ញើ​បញ្ជី​វិធានការ​ដែល​ពួក​គេ​នឹង​អនុម័ត​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ទៅ​កាន់​សហរដ្ឋអាមេរិក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​នេះ​ថា លោក​ប្រហែលជា​មិន​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ទៀត​ទេ បន្ទាប់​ពី​ប្រទេស​ចិន​ផ្ញើ​បញ្ជី​វិធានការ​ដែល​ពួក​គេ​នឹង​អនុម័ត​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ទៅ​កាន់​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​បាន​បន្ថែម​ថា លោក​មិន​អាច​ទទួលយក​បានការ​លុប​ផ្នែក​មួយ​ចំនួន​ពី​បញ្ជី​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា លោក​ប្រធានាធិបតី​ត្រាំ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២៥០​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​ចិន​កែទម្រង់​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​។ ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក​កំពុង​តែ​ទាមទារ​ឲ្យ​ប្រទេស​ចិន​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ និង​ការ​ការ ពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​តឹងរ៉ឹង​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក ខណៈ​ដែល​កាត់​បន្ថយ​ការ​ផ្តល់​ឧបត្ថម្ភ​ធន និង​កាត់​បន្ថយ​គម្លាត​ពាណិជ្ជកម្ម​ប្រមាណ​៣៧៥​ប៊ី​លាន​ដុល្លារ​ផង​ដែរ​។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កាន់តែ​តានតឹង​ឡើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ហើយ​លោក​អនុ​ប្រធានា ធិបតី Mike Pence បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ម​កថា ប្រទេស​ចិន​ត្រូវ​តែ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ដើម្បី​ជៀសវាង​សង្គ្រាមត្រជាក់​ថ្មី​ជាមួយនឹង​អា​មេ​រិ​ក ។ អត្រាពន្ធ​លើ​ផលិតផល​ចិន​ចំនួន​២០០​ប៊ី​លាន​ដុល្លារ​នឹង​កើនឡើង​ពី​១០%​ដល់​២៥% នៅ​ថ្ងៃ​ទី​១​ខែមករា​ខាង​មុខ​នេះ ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២៦៧​ប៊ី​លាន​ដុល្លារ​ដែល​នៅ​សល់​ផង​ដែរ ប្រសិនបើ​ប្រទេស​ចិន​មិន​គោរព​តាម​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​លោក​ត្រាំ​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា ៖« ពួក​យើង​ប្រហែលជា​មិន​ធ្វើ​ដូច្នេះ​ទេ​។ ប្រទេស​ចិន​ចង់​ព្រមព្រៀង​គ្នា »​។
យ៉ាងណា​ក្តី​លោក​ត្រាំ​បាន​បន្ថែម​ថា មាន​ចំណុច​ប្រមាណ​៤​ទៅ​៥ មិន​មាន​លើ​បញ្ជី​ទាំង ១៤២​ចំណុច​ដែល​បាន​ផ្ញើ​ពី​ប្រទេស​ចិន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ