ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ប៉ះ​លឿន​ពន្លះ​គ្នា របួសធ្ងន់​ទាំង​សងខាង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្ដង បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្ដង បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ មុខ​ផ្ទះ​ឈ្មោះ​ចក់​ម៉ាច ក្នុងភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AH-០៨៧៨ បើកបរ​ដោយ​ឈ្មោះ ស្រស់ ស្រឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ឃុំ​សំបួរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ និ​ត សុខ​លិ​ន ភេទ​ប្រុស អាយុ​៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ជាមួយ​គ្នា បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្នី​ពេទ្យ​គន្ធ​បុប្ផា​។

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី វី​វ៉ា ស៊េរី​ឆ្នាំ​២០០៣ ពាក់​ស្លាក​លេខ រដ្ឋ ៣៨-១-
០០២១ បើកបរ​ដោយ​ឈ្មោះ តុ​ក ប៉ូ​ណេ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ កោះ​កែវ​ក្រោម ឃុំ កោះ​កែវ ខេត្តកណ្តាល បាន​រង​របួសធ្ងន់ ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​។

សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ក្នុង​នោះ​មាន​ក្មេង​ប្រុស​ម្នាក់​ជា​អ្នក​រួម​ដំណើរ ហើយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុកគ្នា​​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​វី​វ៉ា ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​ភាគី​ទាំង​សងខាង​របួសធ្ងន់​ទាំង​៣​នាក់​តែ​ម្តង ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្នុង​ហេតុការណ៍​ខាងលើ​គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ទាំង​សងខាង​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ចេះ​យល់​អធ្យាស្រ័យ​គ្នា​។

ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​កោះ​កែវ​រង់ចាំ​ការ​ដោះស្រាយ​តាម​នី​តី​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ