ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាហា.វ​! បុរស​ម្នាក់​រលាក​ពេញ​ខ្លួន​…​ដុត​ទាំង​រស់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​ក​ណា​ល ៖ បុរស​ម្នាក់​រង​របួសធ្ងន់​រលាក​ពេញ​ខ្លួន ដោយសារ​បុរស​ម្នាក់​បាន​យក​សាំង​ទៅ​ជះ​ពីលើ​រួច​យក​ដែកកេះ​ដុត ខណៈ​ដែល​ជន​រង​គ្រោះ​ឆ្លើយ​តមាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​រទាំង​ត្បូង…

ខេត្ត​ក​ណា​ល ៖ បុរស​ម្នាក់​រង​របួសធ្ងន់​រលាក​ពេញ​ខ្លួន ដោយសារ​បុរស​ម្នាក់​បាន​យក​សាំង​ទៅ​ជះ​ពីលើ​រួច​យក​ដែកកេះ​ដុត ខណៈ​ដែល​ជន​រង​គ្រោះ​ឆ្លើយ​តមាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ទុំ តុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មុខរបរ​កម្មករ ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ សៀង ឈឿ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មុខរបរ​កម្មករ (​គេចខ្លួន​) ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ជោគ រួច​ជនសង្ស័យ​បាន​ស្រែ​កថា នៅ​ម្តុំ​នេះ​អាណា​ខ្លាំង ? ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​តប​ទៅ​ជនសង្ស័យ​ថា នៅ​ម្តុំ​នេះ​គ្មាន​អ្នក​ណា​ខ្លាំង​ទេ ។ ជនសង្ស័យ​ក៏​និយាយ​ទៅ​ជន​រង​គ្រោះ​ទៀត​ថា អ្ហែង​ចង់​ម៉េច ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​ថា អត់​ចង់​ម៉េច​ទេ ។ ភ្លាម​នោះ​ជនសង្ស័យ​ក៏​បាន​យក​ដប​សាំង​(​សាំង​ដាក់​ដប​ទឹក​សុទ្ធ​) ដែល​កាន់​នៅ​នឹង​ដៃ​ចំនួន​កន្លះ​លី​ត្រ​យក​ទៅ​ចាក់​លើ​ជន​រង​គ្រោះ រួច​យក​ដែកកេះ​ដុត​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ឆេះ​រង​របួសធ្ងន់ ។

ក្រោយ​ពី​ដុត​រួច​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ករណី​នេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ