ខេត្តឧត្តរមានជ័យ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិធីប្រកាសតែងតាំងផ្លាស់ប្តូរមន្ត្រីរាជការឱ្យចូលកាន់មុខតំណែងថ្មី កាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០១៨ ។
ពិធីនេះបានរៀបចំនៅក្នុងសាលប្រជុំខេត្តឧត្តរមានជ័យ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមលោកអភិបាលខេត្ត លោកអភិបាលរងខេត្ត មន្ត្រីរាជការ លោកមេបញ្ជា លោកមេបញ្ជាការងកងកម្លាំងទាំង៣ភេទ យ៉ាងច្រើនកុះករផងដែរ ។
នាឱកាសនោះលោក អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានឡើងប្រកាសព្រះរាជក្រិត្យលេខ១២.៣១ ចុះថ្ងៃទី១២ វិច្ឆិកា ២០១៨ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីត្រាស់បង្គាប់លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យឱ្យចូលកាន់មុខតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ែន កុសល អភិបាលរងខេត្តត្បូងឃ្មុំ ចូលមកកាន់តំណែងថ្មី ជាអភិបាលខេត្តឧត្តរមានជ័យជំនួសលោក ស ថាវី ។
ក្រោយពីបានប្រកាសតែងតាំងលោក ស ថាវី បានឡើងអាននូវរបាយការណ៍ជូនគណៈប្រតិភូ ខេត្តឧត្តរមានជ័យដែលមានផ្ទៃដីប្រវែង២២៤គីឡូម៉ែត្រ ផ្ទៃដីសរុប៦.៨៤០.៩២គីឡូម៉ែត្រ ខាងកើតជាប់ព្រំប្រទល់នឹងខេត្តព្រះវិហារ ខាងលិចមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ខាងជើងមានព្រំប្រទល់ជាប់ខេត្ត៣នឹងប្រទេសថៃ គឺខេត្តបុរីរាំ ខេត្តសុរិន្ទ នឹងខេត្តស៊ីសាកេត្ត ខេត្តឧត្តរមានជ័យមានស្រុក៤ ក្រុង១ ឃុំសង្កាត់២៤ ភូមិ៣០៤ភភូមិ ប្រជាពលរដ្ឋរស់នៅ៥៨.២៧៤គ្រួសារ មនុស្សមានចំនួន២៤៣.១៩៧ ស្រី១២០.៦០នាក់ ។
លោក ស ថាវី បានបញ្ជាក់ថា សមិទ្ធផលនានានៅក្នុងខេត្តកន្លងមកត្រូវបានកសាងជាច្រើនផងដែរដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មណ្ឌលសុខភាព មន្ទីរពេទ្យទីអារាម សាលារៀនដោយបានប្រើប្រាសដោយថវិការដ្ឋនឹងថវិកាខេត្តមួយចំនួន លើសពីនោះក្រុមការងារអាជ្ញាធរខេត្តថ្នាក់ខេត្តបានចុះធ្វើការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋទទួលបានជោគជ័យជាច្រើន ខណៈនេះក៏នៅសេសសល់មួយចំនួនតូចផងដែរ ។
លោក ប៉ែន កុសល ទើបបានទទួលមុខតំណែងចូលកាន់អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ផ្តាំផ្ញើចិត្តខិតខំយកចិត្តទុក្ខដាក់បម្រើការងារជូនប្រជាពលរដ្ឋនឹងជូនសង្គមជាតិ ចូលរួមចំណែកផ្សារផ្ជាប់នឹងស្ថាប័នដែលពាក់ពន្ធ័ឱ្យបានល្អប្រសើ ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយពីបានស្តាប់នូវរបាយការណ៍រួចមកសម្តេចបានសរសើរដល់ថ្នាក់ដឹកនាំក្នុងខេត្តដែលបានយកចិត្តទុក្ខដាក់បម្រើការងារបានល្អនឹងមានការរីកចម្រើន ។
សម្តេចបានផ្តាំផ្ញើដល់លោកអភិបាលខេត្តថ្មីដែលទើបទទួលចូលកាន់តំណែងថ្មីនេះត្រូវយកចិត្តទុក្ខដាក់បម្រើពលរដ្ឋលើគ្រប់វិស័យដែលពលរដ្ឋតម្រូវការមិនអាចយកអំណាចតួនាទីខ្លួនទៅធ្វើបាបពលរដ្ឋនោះទេ ៕
ចែករំលែកព័តមាននេះ