ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនវិស័យ​៖ ទីផ្សារ​ខុន​ដូ​បង្ហាញ​ពី​ផល​ប៉ះពាល់​នៅ​ឆ្នាំ​2019

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Edmund Tie & Co SEA បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ខុន​ដូ​សម្រាប់​ឆ្នាំ​ក្រោយ​ប្រហែលជា​មិន​កើនឡើង​ឡើយ…

ទីក្រុង​បាងកក ៖ ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Edmund Tie & Co SEA បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ខុន​ដូ​សម្រាប់​ឆ្នាំ​ក្រោយ​ប្រហែលជា​មិន​កើនឡើង​ឡើយ ព្រោះ​តម្លៃ​លក់​មិន​បាន​កើនឡើង​ច្រើន ខណៈ​ដែល​ចំនួន​លក់​មាន​កម្រិត​ទាប​ជាង​ការ​គិត​ទុក​កាលពី​ត្រីមាស​ទី​៣ ។

សម្រាប់​ត្រីមាស​ទី​៤​នា​ឆ្នាំ​នេះ ក្រុមហ៊ុន​ខាងលើ​គិត​ថា ការ​ដាក់​លក់​គម្រោង The Aestiq Thonglor របស់ Real Asset Development Co និង​គម្រោង​Tati 12 នៅ​ស្រុក Sathon ដោយ​Raimon Land Plc នឹង​មាន​តម្លៃ​ប្រមាណ​១៣០​ដុល្លារ​ឯណោះ​ក្នុង​មួយ​គម្រោង ។

អត្រា​ទិញ​ខុន​ដូ​ថ្មី​នៅ​តំបន់​អាជីវកម្ម​កណ្តាល (CDB) ស្មើ​តែ​៣១%​ប៉ុណ្ណោះ​កាលពី​ត្រីមាស​ទី​៣ ឬ​ទាប​ជាង​ត្រីមាស​មុន​កាលពី​ឆ្នាំ​២០១៧​ដែល​ស្មើ​៥៨% និង​ទាប​ជាង​ត្រីមាស​ទី​២​នា​ឆ្នាំ​នេះ ដែល​ស្មើ​៤៦%​ផង​ដែរ ។

យ៉ាងណា​ក្តី តម្លៃ​លក់​ជា​មធ្យម​រក្សា​ត្រឹម​ប្រមាណ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ នៅ​ត្រីមាស​ទី​៣ ប៉ុន្តែ​បាន​កើនឡើង​៣២%​បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់ផ្គង់​សរុប​ក្នុង​តំបន់ CBD​បាន​បង្ហាញ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការផ្ទះ ។

នៅ​តំបន់​ផ្សេង​ក្រៅពី​តំបន់ CBD ការ​ផ្គត់ផ្គង់​បន្ត​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ និង​ច្រើន​ជាង​តម្រូវការ ។ ធនាគារ​ក៏​កាន់តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ថ្មី​ៗ​ដែរ ដែល​បង្ក​ឲ្យ​មានការ​ដាក់​សម្ពាធ​លើ​ទីផ្សារ​ដែល​កំពុង​តែ​ទន់ខ្សោយ ។

ក្រុមហ៊ុន Edmund Tie បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ខុន​ដូ​ថ្មី​ៗ​នៅ CBD កាលពី​ត្រីមាស​ទី​៣ សរុប​ស្មើ​១.៦៣៦​យូ​នី​ត ឬ​ច្រើន​ជាង​ត្រីមាស​ទី​២​ដែល​ស្មើ​តែ​៨៥២​យូ​នី​ត​ប៉ុណ្ណោះ​។ ចំនួន​លក់​សរុប​ក្នុង​ត្រីមាស​ទី​៣ មាន​ទំហំ​ទឹកប្រាក់​ស្មើនឹង​៣១០​លាន​ដុល្លារ ឬ​ទាប​ជាង​ត្រីមាស​ទី​២ ប្រមាណ​៦០% ដែល​លក់​បាន​ចំនួន​៧៧០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ