ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូម​ខ្សាច់​លក់​អត់​ច្បាប់​… តែ​មានច្បាប់​ស្តារ​បាត​អាង​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជីវកម្ម​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត្តិ​ដែល​ដាក់​បា​រ៉ា​ស់ រារាំង​ក្រុម​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ចូល​ថត​ផ្តិត​យក​ព័ត៌មាន កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រូវ​បាន​អនុញ្ញាត្តិ​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ថត​ផ្តិត​យក​រូបភាព​ហើយ ដើម្បី​បញ្ជាក់​ការ​ពិត​ថា…

ខេត្តកំពង់ឆ្នាំង ៖ អាជីវកម្ម​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត្តិ​ដែល​ដាក់​បា​រ៉ា​ស់ រារាំង​ក្រុម​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ចូល​ថត​ផ្តិត​យក​ព័ត៌មាន កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រូវ​បាន​អនុញ្ញាត្តិ​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ថត​ផ្តិត​យក​រូបភាព​ហើយ ដើម្បី​បញ្ជាក់​ការ​ពិត​ថា តើ​នៅ​ទំនប់​កុមារ ស្ថិត​នៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នោះ​មាន​អា​ថ​កំបាំង​អ្វី ?

លោក ស៊ិ​ន សា​រ៉ាត់ ដែល​តាំងខ្លួន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទំនប់​កុមារ ក្នុងភូមិ​-​ឃុំ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា សហគមន៍​លោក​នៅ​មិន​ទាន់​មានច្បាប់​ពី​ក្រសួងមហាផ្ទៃ​នោះ​ទេ ហើយ​លោក​ក៏​មិនមែន​ជា​ប្រធាន​​សហគមន៍​នោះ​ដែរ គ្រាន់តែ​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា ដោយសារ​តែ​កង្វះខាត​ទឹកជា​រៀង​រាល់​ឆ្នាំ ទើប​លោក​ក្នុង​នាម​តំណាង​ឱ្យ​សហគមន៍​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​លោក រឿ​ន ថា​វរិ​ទ្ធ ដែល​ជា​សប្បុរស​បាន​យល់ព្រម​ជួយ​ជួសជុល​ទំនប់​ប្រវែង​១៧០០​ម៉ែត្រ ធ្វើ​ទ្វារ​ទឹក​២​កន្លែង និង​ស្តា​របឹង​ឱ្យ​ជ្រៅ​ដើម្បី​តំកល់​ទឹក​ទុក​ធ្វើស្រែ​ប្រាំង​ចំនួន​១៣៣០​ហិ​កតា​ឱ្យ​បាន​គ្រប់គ្រាន់​។

លោក រឿ​ន ថា​វរិ​ទ្ធ ជា​ម្ចាស់​ការដ្ឋាន​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​នៅ​ក្នុង​បឹង​ទំនប់​កុមារ​បានឱ្យ​ដឹង​ថា​៖ លោក​មិន​ទាន់​មានច្បាប់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅឡើយ​ទេ ថ្វីបើ​លោក​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​រយៈពេល​ជា​១​ខែ​ទៅ​ហើយ​ក្តី តែ​ពេល​នេះ​លោក​បាន​សុំ​ច្បាប់​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល និង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​រួច​ហើយ តែ​មិន​ទាន់​ឃើញ​ច្បាប់​នេះ​ធ្លាក់​មក​ទេ ។

មាន​ន័យ​ថា រយៈពេល​ជាង​១​ខែ​នេះ លោក​បាន​បូម​ខ្សាច់​លក់​អត់​ទាន់​មានច្បាប់​អាជីវកម្ម​នោះ​ទេ ប៉ុន្តែ​មានច្បាប់​ជួសជុល​ទំនប់ និង​ស្តារ​បាត​អាង ។ ចំណែក​អ្នកកាសែត​អាច​ចេញចូល​ថត​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ