ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​យប់​ម៉ិ​ញ គេ​ឃើញ​បើក​ឆាក​យ៉ាង​កក្រើក​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​យប់​ថ្ងៃ​ទី​១៧ វិច្ឆិកា កីឡាករ​វ័យក្មេង ទើប​ឡើង​កូដ ជី ឆៃ​លី ទទួល​បាន​ជោគជ័យ​ដូច​ការ​គ្រោងទុក​លើ​កីឡាករ​ជើង​ខ្លាំង ឡុ​ង…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​យប់​ថ្ងៃ​ទី​១៧ វិច្ឆិកា កីឡាករ​វ័យក្មេង ទើប​ឡើង​កូដ ជី ឆៃ​លី ទទួល​បាន​ជោគជ័យ​ដូច​ការ​គ្រោងទុក​លើ​កីឡាករ​ជើង​ខ្លាំង ឡុ​ង ខេត្ត បើ​ទោះជា​បង្គោល​ខៀវ ឡុ​ង ខេត្ត មាន​ថ្វីដៃ​មិនធម្មតា​។

ការ​ប្រកួត​របស់​ទាំង​ពីរ ត្រូវ​គេ​ឃើញ​បើក​ឆាក​យ៉ាង​កក្រើក​តែ​ម្ដង ដោយ​អាច​និយាយ​បាន​ថា ទាក់ទាញ​មិន​អន់​ជាង​គូប្រកួត​ល្បី​ៗ​នៅ​ក្នុង​ថ្ងៃ​នោះ​ឡើយ​។ នេះ​ជា​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​របស់​អ្នក​ទាំង​ពីរ តែបើ​និយាយ​ពី​គុណភាព​នៃ​ការ​ប្រកួត គឺ​អាច​និយាយ​បាន​ថា ល្អមើល ជា​ពិសេស​នៅ​ពេល​ការ​ប្រកួត​ទាំងមូល​កាន់តែ​ឡើង​កំ​ដៅ​ក្នុង​ទឹក​ទី​៣​។ នេះ​ជា​ជំនួប​លើក​ដំបូង​របស់​អ្នក​ទាំង​ពីរ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង មិន​ខុស​ពី​គូ​ស៊ីសាច់ហុតឈាម​នោះ​ទេ ដោយសារ​តែ​តាំងពី​ទឹក​ទី​១ រហូត​ដល់​ទឹក​ទី​៥ ស្ទើរ​មិន​មាន​វិនាទី​ណាមួយ ដែល​អ្នក​ទាំង​ពី​សំចៃ​ដៃ​ដាក់​គ្នា​។

កីឡាករ ឡុ​ង ខេត្ត ត្រូវ​គេ​ឃើញ​បញ្ចេញ​សមត្ថភាព​បាន​ល្អ​គួរ​ឱ្យ​សរសើរ ខណៈ​ដែល​ការ​ប្រកួត​មួយគូ​នេះ កីឡាករ​ឡុ​ង ខេត្ត ក៍​មាន​អ្នក​ប៉ាន់​ស្មានថា នឹង​ឈ្នះ​ច្រើន​ជាង​បរាជ័យ​។ អ៊ីចឹង​ហើយ ទើប​ក្រោយ​បើក​ប្រកួត ស្រាប់តែ​កីឡាករ​ឡុ​ង ខេត្ត បែរជា​ត្រូវ​ទ័ល​ទី ហើយ​បរាជ័យ​ទៅ​វិញ គឺ​ធ្វើ​ឱ្យ​កីឡាករ ជី ឆៃ​លី ស្ថិត​ក្ន​ង​អារម្មណ៍​អ្នកគាំទ្រ​តែ​ម្ដង​។

យ៉ាងណាមិញ កីឡាករ ឡុ​ង ខេត្ត បាន​បង្ហាញ​ពី​ការ​មិន​អស់ចិត្ត​នោះ​ទេ ដោយ​បាន​ទាំង​បន្ទោស​ថា ហេតុផល​ភ្លាត់ស្នៀត​២​ទឹក​ចុង​ក្រោយ គឺជា​អ្វី​ដែល​ធ្វើ​អោយ​ខ្លួន​អាម៉ាស់​ផង​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នឹង​អោយ​គូ​ទាំង​ពីរ​ប៉ះ​គ្នា​ម្ដងទៀត ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​ជា​ថ្មី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ