ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​យើង​ធ្វើការ​រាប់​ថយក្រោយ​នោះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨​នេះ នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​ប្រារព្ធ​ធ្វើ​ក្នុង​រយៈពេល​៣​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​យើង​ធ្វើការ​រាប់​ថយក្រោយ​នោះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨​នេះ នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​ប្រារព្ធ​ធ្វើ​ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២១-២២ និង​ថ្ងៃ​ទី​២៣ វិច្ឆិការ​នេះ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក ដោយ​មានការ ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់ ក្នុង​ផែនការ​តុបតែង​កែ​លម្អ តាម​សួនច្បារ ដងផ្លូវ និង​ទី​សាធារណៈ​នានា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆាប់​ៗ​នេះ​។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំណើរការ​ជួសជុល​កែ​លម្អ តាម​សួនច្បារ និង​ទី​សាធារណៈ​ផ្សេង​ៗ ឲ្យ​មាន​សោ​ភ​ណ័​ភាព ជា​ពិសេស​នៅ​តាម​តំបន់​ដែល​ត្រូវ រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នា​ពេល​ខាង​មុខ​។

លោក​បាន​បន្ត​ថា មន្ត្រី​ជំនាញ​គ្រប់​ផ្នែក ក្រោម​ឱ​វ​វាទ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​មមាញឹក​ជា​ខ្លាំង​ក្នុង​ផែនការ តុបតែង​កែ​លម្អ មាន​ដូច​ជា ផ្នែក​ភ្លើង​បំភ្លឺ​សាធារណៈ​ត្រូវ​បាន​ជុំរុញ​ការ​ផ្លាស់​ប្តូរ​អំ​ពូ​ល​ភ្លើង និង​ដំឡើង​អំ​ពូ​ល​ភ្លើង​ចម្រុះ នៅ​តាម​ដើមឈើរ សួនច្បារ តាម​ដងផ្លូវ ជា​ពិសេស​នៅ​តំបន់​ប្រារព្ធ​ពិធី អុំទូក​តែ​ម្តង ផ្នែក​សួនច្បារ​លាប​កំបោរ​តាម​គល់ឈើ លាបថ្នាំ​តាម​ការ៉ូឡា និង​ប័​រ​ឌា​រ​តាម​ចិញ្ចើម​សួនច្បារ និង​ដាក់​ពង្រាយ​បង្គន់​អនាម័យ​ជិត​៦០០​បង្គន់ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ ចូលរួម ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

លោក សាំ ពិសិដ្ឋ បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​ដំឡើង​របា​កាត់​ទទឹង​ផ្លូវ អបអរសាទរ​បុណ្យអុំទូក ដែល​ត្រូវ​ដាក់​ចំនួន​៤​ទីតាំង គឺ​ទី​១.​ដាក់​នៅ​មហាវិថី​ព្រះ​នរោត្តម​ខាងជើង​ជាប់​រង្វង់​មូល​វិមាន​ឯករាជ្យ ទី​២.​ដាក់​មហាវិថី​ព្រះ​នរោត្តម​មុខ​នាឡិការ រមណី​ដ្ឋា​ន​វត្ត​ភ្នំ ទី​៣.​ដាក់​នៅ​តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ​មុខ​ព្រះ​គម្លង់ និង​ទី​៤.​ដាក់​នៅ​មហាវិថី​ព្រះ​សីហ​នុ​ខាងលិច​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត​។ លោក បន្ត​ថា ការងារ​ទាំងនេះ នឹង​រួចរាល់​នៅ​មុន​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា នេះ ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

ចំណែក​មន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​តុបតែង និង​ចង​ទង់ជាតិ ឬ​ទង់ជ្វាលា បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​របស់​លោក បាន​ដាក់​បង្គោល និង​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ​ធំ​ៗ នៅ​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង មាន​ចំនួន​៧៥​។ លោក បញ្ជាក់​ថា ទង់ជាតិ ទង់សាសនា និង​ដែល​ដាក់​សម្រាប់​ថ្ងៃ​អុំទូក​នេះ គឺ​ថ្ងៃ​ធម្មតា ដាក់​ទង់ជាតិ​តំណាង​ប្រទេស និង​ទង់​បណ្តា​អង្គការសហប្រជាជាតិ​នានា នៅ​តាម​មាត់ទន្លេ មុខ​ព្រះ​បរមរាជវាំង ប៉ុន្តែ​សម្រាប់​ថ្ងៃ​បុណ្យអុំទូក​ត្រូវ​បាន​ទង់ជាតិ ទង់សាសនា​វិញ​។

សូម​បញ្ជាក់​ថា សំរាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ភ្នំពេញ បាន​សន្និដ្ឋាន​ថា នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កាន់តែ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ពីព្រោះ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ម្យ៉ាង​ប្រ​ព​ន្ធ័​គមនាគមន៍​ផ្លូវថ្នល់ ត្រូវ​បាន​ត​ភ្ជាប់​ប្រទាក់ក្រឡា​គ្នា​ក្វាត់​ខ្វែង ដែល​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ