ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​ស្ថិត​នៅ​ទីតាំង​ល្អ ខណៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ជួប​សម្ពាធ

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong របស់​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា អាស៊ាន​បាន​បន្ត​ស្ថិត​នៅ​កន្លែង​ដ៏​ល្អ បើ​ទោះជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពិតមែន​ក្តី ។…

ទីក្រុង​សិង្ហ​បុរី ៖ លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong របស់​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា អាស៊ាន​បាន​បន្ត​ស្ថិត​នៅ​កន្លែង​ដ៏​ល្អ បើ​ទោះជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពិតមែន​ក្តី ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​កាន់តែ​ច្រើន​កាន់តែ​មាន​ភាព​ឯករាជ្យ និង​ត​ភ្ជាប់​ព្រោះតែ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ឧបសគ្គ​ឆ្លង​ប្រទេស​ជា​ច្រើន​ដូច​ជា ប​ម្រែ​ប​ម្រូ​ល​អាកាសធាតុ និង​សន្តិសុខ​លើ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ជាដើម ។

លោក​បាន​បន្ត​ថា ៖« ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ផង​ដែរ ពួក​យើង​អាច​កាន់តែ​បែកបាក់ និង​ផ្តាច់ខ្លួន​ព្រោះតែ​កំណើន​ជាតិនិយម និង​គំនិត​ការពារ​និយម »​។ ខណៈ​ដែល​ជួប​ប្រទះ​នឹង​ទិ​ន្នា​ការ​ទាំងនេះ លោក​បាន​និយាយ​ថា អាស៊ាន​បាន​បន្ត​ស្ថិត​នៅ​ទីតាំង​ដ៏​ល្អ និង​បាន​បន្ថែម​ថា ៖« វា​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ក្នុង​តំបន់​ដែល​មាន​លំនឹង​ភាព​ផ្នែក​នយោបាយ និង​ភាព​រុងរឿង​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ​លើ​ពិភពលោក »​។

លោក Lee ក៏​បាន​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការ​ជំរុញ​ដល់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ដែរ ។ លោក​បាន​កត់សម្គាល់​ទៀត​ថា ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់ (RCEP) កាន់តែ​ខិត​ជិត​ចុងបញ្ចប់​នៃ​ការ​ចរចា​ហើយ ។

ទាក់ទិន​នឹង​បដិវត្តន៍​ឌី​ជី​ថ​ល​វិញ លោក Lee បាន​និយាយ​ថា អាស៊ាន​បាន​បង្កើត​បណ្តាញ​​ទីក្រុង​បៃតង​អាស៊ាន​ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​អាស៊ាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​តាម​រយៈ​បច្ចេកវិទ្យា និង​ការ​អនុម័ត​គោលការណ៍ « បង្អួច​រួម​អាស៊ាន » ដើម្បី​សម្របសម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ។

លោក Lee បាន​ឲ្យ​ដឹង​ទៀត​ថា សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​អាស៊ាន​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​ដល់​២០០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ