ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​បង្ក្រាប​ជនសង្ស័យ​ចំនួន​៤​នាក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​កន្លែង ខណៈ​ពួក​គេ​កំពុង​នាំ​គ្នា​ប្រើប្រាស់​យ៉ាង​ពពាក់ពពូន ហើយ​ក៏​តែង​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផង​ដែរ ។ ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​កន្លែង ខណៈ​ពួក​គេ​កំពុង​នាំ​គ្នា​ប្រើប្រាស់​យ៉ាង​ពពាក់ពពូន ហើយ​ក៏​តែង​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផង​ដែរ ។

ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​រួម​មាន ១-​ឈ្មោះ តឿ ទី ហៅ​អា​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ២-​ឈ្មោះ ផា​ន់ ឌី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ ៣-​ឈ្មោះ ជិន ប្រុស ហៅ​អា​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​សន្តិសុខ​ខារ៉ាអូខេ SENSE ។ អ្នក​ទាំង​បី​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​៤- ឈ្មោះ ឡុ​ក ភី​លាភ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​និង​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​ICE) ចំនួន​១២​កញ្ចប់​តូច ឧបករណ៍​សម្រាប់​ជក់ អំ​ពូ​ល​ទែ​ម៉ូ​មែ​ត្រ​២​ដើម ដែកកេះ​២​ដើម ទុយោ​១​ដើម និង​កញ្ចប់​បារី​ចំនួន​២​កញ្ចប់​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​រួច​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នី​តី​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ