គឺពិតជាដូចអ្វីដែលគេសង្ស័យមែន…សង្វេគណាស់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ បុរសម្នាក់ឈ្មោះសន ចាន់ អាយុ៣៨ឆ្នាំ នៅភូមិឆាយលូក…
ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ បុរសម្នាក់ឈ្មោះសន ចាន់ អាយុ៣៨ឆ្នាំ នៅភូមិឆាយលូក…
ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ បុរសម្នាក់ឈ្មោះសន ចាន់ អាយុ៣៨ឆ្នាំ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង បានរាយការណ៍ទៅនគរបាលប៉ុស្ដិ៍ឃុំអូរសោមថា ខណៈគាត់អុំទូកទៅពាក់មងនៅចំណុចអូរតាឡះ ភូមិឆាយលូក ឃុំអូរសោម ក្នុងបរិវេណអាងវារីអគ្គិសនីស្ទឹងអាតៃបានប្រទះឃើញទូកមួយគ្រឿងទុកចោល ហើយមានស្បែកជើងមួយគូអណ្ដែតក្បែរទូកនោះ ដែលសង្ស័យមានមនុស្សធ្លាក់ទឹកលង់ស្លាប់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម នាយប៉ុស្តិ៍នគរបាល៍រដ្ឋបាលអូរសោម បានដឹកនាំកម្លាំងក្រោមឱវាទ និងប្រជាការពារចុះទៅដល់កន្លែងកើតហេតុទាំងយប់ ដើម្បីស្រាវជ្រាវករណីនេះ ។ ពេលទៅដល់ សមត្ថកិច្ច បានចុះមុជទឹករាវរកនៅជុំវិញបរិវេណកើតហេតុនោះ ប៉ុន្តែរាវមិនឃើញទាល់តែសោះ ក៏ត្រឡប់មក
វិញ ។
លុះស្អែកឡើងថ្ងៃទី១៤ ខែវិច្ឆិកា វេលាម៉ោង៧ព្រឹក ចុះរាវរកម្ដងទៀតទើបប្រទះឃើញសពរុំជាប់នឹងសារាយ នៅបាតអាងវារីអគ្គិសនីស្ទឹងអាតៃ ដែលមានជម្រៅប្រមាណ៤ម៉ែត្រ ។ សមត្ថកិច្ចឲ្យដឹងថា នៅពេលស្រង់យកមកដាក់លើគោកទើបដឹងថា ជនរងគ្រោះឈ្មោះ ទៀង ទឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឆាយលូក ឃុំអូរសោម ដែរ ។
សមត្ថកិច្ចធ្វើកោសល្យវិច័យឃើញថា នៅលើដងខ្លួនសពមានស្នាមដាច់រលាត់លើថ្ងាស លើចិញ្ចើមស្ដាំ លើថ្ពាល់ខាងឆ្វេង ខាំអណ្ដាតនិងមានឈាមហូរតាមមាត់ និងច្រមុះទៀតផង ។ សមត្ថកិច្ចសន្និដ្ឋានថា ស្លាកស្នាមនៅលើដងខ្លួនជនរងគ្រោះបន្តិចបន្តួចនេះ មិនមែនជាករណីឃាតកម្មអ្វីឡើយ គឺជនរងគ្រោះអាចមានជំងឺស្កន្ទប្រកាច់ ឬក៏ផឹកស្រាស្រវឹង លុះចុះទឹកត្រជាក់ ក៏ទៅជាខ្យល់គរធ្លាក់ទឹកក៏បណ្ដាលឲ្យលង់ស្លាប់ ។
ទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចប៉ុណ្ណោះ ឯរឿងពិតយ៉ាងណានោះគឺស្ថិតនៅលើការស្រាវជ្រាវបន្តទៀត ៕
ចែករំលែកព័តមាននេះ