ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញសម្បូរ

10 ឆ្នាំ មុន

ក្នុង​ថ្នាក់​ពេល​ចូល​រៀន​ដំបូង​បន្ទាប់​ពីវិស្ស​ម​កាល​ ។​
អ្នកគ្រូៈ ប្អូន​ៗ​ទាំង​អស់​គ្នា​សុខ​សប្បាយ​ជា​ទេ?​
សិស្សៈ សុខ​សប្បាយ​ទេ​អ្នក​គ្រូ​ ។

ក្នុង​ថ្នាក់​ពេល​ចូល​រៀន​ដំបូង​បន្ទាប់​ពីវិស្ស​ម​កាល​ ។​
អ្នកគ្រូៈ ប្អូន​ៗ​ទាំង​អស់​គ្នា​សុខ​សប្បាយ​ជា​ទេ?​
សិស្សៈ សុខ​សប្បាយ​ទេ​អ្នក​គ្រូ​ ។​
អ្នកគ្រូៈ ឯ​អ្នក​គ្រូ​វិញ​ក៏​សុខ​សប្បាយ​ដែរ​ ។​ តើ​ប្អូន​ៗ​បាន​ដើរ​លេង​ឯ​ណា​ខ្លះ​ក្នុង​រយ​ៈ​ពេល​វិស្សម​កាល​នេះ​?​
វិសាលៈ បាទ!​ អ្នកគ្រូ​ ប៉ា​ម៉ាក់​ នាំ​ខ្ញុំ​ដើរ​លេង​នៅ​ក្រុង​ព្រះ​សីហនុ​!​​ សប្បាយណាស់​ មុជ​ទឹក​សមុទ្រ​​លេង​សប្បាយ​ណាស់​អ្នក​គ្រូ​…។​
អ្នក​គ្រូៈ ទី​នោះ​ពិត​ជា​សប្បាយ​មែន​ហើយ​!​
រំដួលៈ ចា​៎ស​!​ អ្នកគ្រូ​​ ចំណែក​ខ្ញុំវិញ​ប៉ាម៉ាក់​នាំ​ទៅ​លេង​សៀមរាប​អង្គរ​ ។​
អ្នកគ្រូៈ ពិត​ជា​សំណាង​ណាស់​ប្អូន​រំដួល​ដែល​បាន​ទៅ​លេង​អង្គរវត្ដ​ ។​
បញ្ញាៈ បាទ!​ អ្នក​គ្រូ​ ខ្ញុំ​ដើរ​លេង​តែ​ក្រុង​ភ្នំពេញ​ហ្នឹង​មិន​ទាំង​អស់​ផង​ ព្រោះ​មាន​កន្លែង​កម្សាន្ដ​ច្រើន​ ។​ និយាយ​រួម​ភ្នំពេញ​សម្បូរ​អ្វី​ៗ​គ្រប់​យ៉ាង​អ្នក​គ្រូ​!
អ្នកគ្រូៈ ត្រូវ​ហើយ​ ជា​ទី​ក្រុង​ស៊ីវិល័យ​ណាស់​ឥឡូវ​ ពេល​យប់​ភ្លឺ​ដូច​ថ្ងៃ​ប្រៀប​ដូច​ឋាន​សួគ៌​អីុចឹង​ ។​ ចុះ​សៅ​ប្អូន​ដឹង​អី​ខ្លះ​ទៀត​ពី​ភ្នំពេញ​យើង?
សៅៈ បាទ!​ អ្នក​គ្រូ​ ភ្នំពេញ​សម្បូរ​​ស្រា​ ស្រា​បៀរ​ បៀរ​ហ្គាឌិន​ អ្នកគ្រូ!​
អ្នកគ្រូៈ ត្រឹមត្រូវ​ហើយ​!​ មិន​ខុស​ទេ​សៅ​ គ្រាន់​បើ​មែន​ ។​ មាន​អី​ចង់​បន្ថែម​ទៀត​មែន​ទេ​សៅ​?​
សៅៈ បាទ​!​ អ្នកគ្រូ​ ភ្នំពេញ​ពេល​យប់​សម្បូរ​អ្នក​ផឹក​ស៊ី​ណែនៗ​ហាង​…ហើយ​ជា​ពិសេស​សម្បូរ​…?
អ្នក​គ្រូៈ សម្បូរ​អី​សៅ​?​
សៅៈ បាទ​!​​ អ្នកគ្រូ​ គឺ​សម្បូរ​…ខ្មោច​!!!
អ្នកគ្រូៈ ហេតុ​អី​ក៏​អីុចឹង​ទៅ​វិញ​សៅ​?​
សៅ​ៈ បាទ!​ អ្នកគ្រូ​ ព្រោះ​ភ្នំពេញ​មួយ​ថ្ងៃ​ៗមាន​អ្នក​ស្លាប់​ច្រើន​ណាស់​ ជា​​ពិសេស​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ព្រោះ​ស្រវឹង​ស្រា​!!!
អ្នកគ្រូៈ អុញ!​ ត្រូវ​មែន​វីុ!!!