ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីជូនដំណឹង​ដល់ប្រជានេសាទ និងអ្នកដំណើរតាម​សមុទ្រ…

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ប្រកាស​ឱ្យ​ប្រជា​នេសាទ​និង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ខណៈសម្ពាធ​ទាប​នៅ​សមុទ្រ​ចិន​ខាងត្បូង​ នឹង​ធ្វើ​ដំណើរមក​ដល់​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង ។ តាម​ការ​ព្យាករ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ប្រកាស​ឱ្យ​ប្រជា​នេសាទ​និង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ខណៈសម្ពាធ​ទាប​នៅ​សមុទ្រ​ចិន​ខាងត្បូង​ នឹង​ធ្វើ​ដំណើរមក​ដល់​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង ។

តាម​ការ​ព្យាករ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ទី​១៩ ខែវិច្ឆិកា នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយ​រៀង កណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ។

ខាងក្រោម​នេះ គឺជា​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី១៥ វិច្ឆិកា របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ។

អត្ថបទសរសេរ ដោយ